ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1530
លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃទីស្តីការគណៈរដ្ឋមន្រ្តី បានផ្ញើសារលិខិតជូនពរលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរថ្លៃថ្លាគ្រប់ប្រការ និងសូមសំដែងនៅកតញ្ញូកតវេទិតាធម៌ ព្រមទាំងគារវកិច្ចដឹងគុណយ៉ាងជ្រាលជ្រៅក្រៃលែងចំពោះវីរភាពដ៏ឧត្តុងឧត្តម និងសកម្មភាពស្នេហាជាតិមាតុភូមិ ប្រកបដោយគំរូវីរភាពដ៏ខ្ពង់ខ្ពស់ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា បានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បទពិសោធន៏ និងសេចក្ដីសុខផ្ទាល់ខ្លួនមកបម្រើជាតិ សាសនា ព្រះមហាក្សត្រ ធ្វើឱ្យមាតុភូមិកម្ពុជា ប្រកបដោយសុខសន្តិភាព ចម្រុងចម្រើន សម្បូរសប្បាយ និងអភិវឌ្ឍន៏លើគ្រប់វិស័យ៕

អត្ថបទទាក់ទង