ខ្មែរប៉ុស្ដិ៍ Close

    កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1035
    កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

    អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំត្រួតពិនិត្យអំពី វឌ្ឍនភាពនៃការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកដែលក្រុមការងារលេខាធិការដ្ឋានបានអនុវត្តនាពេលកន្លងមក និងដាក់ផែនការសម្រាប់អនុវត្តបន្តនាខែឧសភាបន្តទៀត ។

    កិច្ចប្រជុំនេះ គឺធ្វើឡើងនៅមន្ទីរសាធារណៈការនិងដឹកជញ្ជួនក្រោមអធិបតីភាពលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង។

    លោក គង្គ ឃាង អនុប្រធានមន្ទីរសាធារណៈកា និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងមកនេះកម្លាំងចម្រុះនៃអនុគណកម្មការសុវត្តិភាពចរាចរណ៍ខេត្តកំពង់ឆ្នាំង បានបំពេញកិច្ចការរបស់ខ្លួនយ៉ាងយកចិត្តទុកដាក់ទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមទីសាធារណៈ តាមរោងចក្រ និងប្រជាពលរដ្ឋ។

    ជាមួយគ្នានេះក៍បានចុះធ្វើវិធានការរដ្ឋបាលរឹតបន្តឹងនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមគោលដៅនីមួយៗដែលខេត្តបានកំណត់ ដូចជាការពិនិត្យ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដឹកសំពីងសំពោង និង ការចុះធ្វើសុវត្ថិភាពចរាចរណ៍ ផ្តល់មួកសុវត្ថិភាពដល់ប្រជាជាពលរដ្ឋឆ្លើយត្រូវសំណួរពីច្បាប់ចរាចរណ៍ផ្លូវគោគផងដែរ ។

    លោក គង្គ ឃាង បានបន្តទៀតថា បើទោះបីការខិតខំយ៉ាងណាក៏ដោយ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កអោយមនុស្សស្លាប់ និងរបួស ដែលករណីនេះគឺទាមទារអោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្នុងការស្វែងយល់ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ។

    កិច្ចប្រជុំបានធ្វើការពិភាក្សាគ្នានូវចំណុចមួយចំនួនដូចជាការកំណត់ភូមិសាស្រ្តតំបន់ពិសេសស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។ ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អង្គភាព ស្ថាប័នរដ្ឋ ធ្វើជាគំរូនៃការអនុវត្តន៍ច្បាប់ចរាចរណ៍ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះលោក អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំងបានសំដែងនូវកាកោតសរសើរ ចំពោះមន្រ្តីជំនាញ និងកម្លាំងចម្រុះទាំងអស់ដែលបានយកចិត្តទុកដាក់ខិតខំបំពេញ ភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

    លោកបានមានប្រសាន៍បន្តទៀតថា៖ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាកចរាចរណ៍អោយនៅកម្រិតទាបនោះ ត្រូវបន្តធ្វើការផ្សព្វផ្សាយអោយបានច្រើនបន្ថែមទៀត រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ហើយគ្រប់ស្ថាប័នរដ្ឋទាំងអស់ ថ្នាក់ដឹកនាំអង្គភាព ត្រូវតាមដានពិនិត្យមើលដល់មន្រ្តីថ្នាក់ក្រោមអំពីការពាក់មួកសុវត្ថិភាពពាក់ខ្សែក្រវ៉ាត់រថយន្ត ពេលបើកបរ និងបំផុសអោយមានការចូលរួមអោយកាន់តែច្រើនក្នុងការអនវុត្តច្បាប់ចរាចរណ៍ផ្លូវគោក៕

    អត្ថបទទាក់ទង