ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ចាម អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយធម្មជាតិ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1095

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពគ្រួសារដែលរងគ្រោះខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់កាលពីថ្ងៃទី២ ខែឧសភានេះ ដោយនៅក្នុងសង្កាត់បឹងកុកមានប្រជាពលរដ្ឋចំនួនពីរគ្រួសារ ដែលរស់នៅក្នុងភូមិឡឥដ្ឋ និងភូមិចុងថ្នល់ទី១ ក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានទទួលអំណោយពីលោក ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសក្នុងការចុះសាកសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជាក់ស្តែងផងដែរនោះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន៍ខ្ពស់ ក្នុងបម្រែបម្រួលអាកាសធាតុនៅក្នុងឆ្នាំនេះ ដោយកម្ពុជាមានការឡេីងកម្តៅស្ងួតហួតហែង និងមានភ្លៀវខ្យល់កន្ត្រាក់ តាមតំបន់ជាដេីម ដែលអាចបង្កគ្រោះថ្នាក់ដល់ផ្ទះសម្បែង មនុស្ស សត្វ ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ៕

អត្ថបទទាក់ទង