ខ្មែរប៉ុស្ដិ៍ Close

ពិធីផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដល់សិស្សានុសិស្សឱ្យបាន យល់ដឹងច្បាប់ ដើម្បីបង្ការពីគ្រោះថ្នាក់ចរាចរណ៍

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1087

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩នេះ នៅវិទ្យាលយ័ក្រុង កំពង់ឆ្នាំងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង សហការជាមួយ អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង បានចុះផ្សព្វផ្សាយ អប់រំច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ដឹកនាំដោយ លោក ហង្ស ប៊ុនហាក់ អធិការរង នគរបាលក្រុងកំពង់ឆ្នាំង លោកម៉ុយ អ៊ឹម ប្រធានផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលក្រុង និងតំណាងមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ១.៤៧៥ នាក់ស្រី ៧៨៦ នាក់ផងដែរ។

លោក ហង្ស ប៊ុនហាក់ អធិការរងក្រុង ទទួលសណ្តាប់ធ្នាប់ បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗ សិស្សានុសិស្ស ច្បាស់ជាបានយល់ដឹងច្រើន ពីស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្ននេះ ។

លោកបានបញ្ជាក់ទៀតថា ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ច្បាប់ស្តីពីផ្លូវថ្នល់ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការផ្តន្ទាទោស ពិន័យអន្តរកាល ចំពោះបទល្មើស និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងប្រពឹត្តទៅរបស់គណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោកពាក់ព័ន្ធនឹងការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ គឺ ដើម្បីធ្វើការរឹតបន្តឹងច្បាប់ដោយផ្អែកលើច្បាប់ ត្រូវរួមគ្នាអនុវត្តអោយ បានត្រឹមត្រូវ។

ដូចនេះអ្នកធ្វើដំណើរ និងប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ពេលធ្វើដំណើរ ត្រូវពាក់មួកសុវត្ថិភាព ឬពាក់ខ្សែក្រវ៉ាត់ហើយបើកបរប្រកាន់ស្តាំ និងគោរពភ្លើងសញ្ញា ដើម្បីបញ្ជៀសគ្រោះថា្នក់ចរាចរណ៍និង អនុវត្តអោយបានតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ( ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍) ៕

អត្ថបទទាក់ទង