ខ្មែរប៉ុស្ដិ៍ Close

    Facebook ទម្លាយថា «ឯកសារដែលបែកធ្លាយ» មានចេតនាដើម្បីកម្ទេចទណ្ឌិត សម រង្ស៊ី

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1225
    Facebook ទម្លាយថា «ឯកសារដែលបែកធ្លាយ» មានចេតនាដើម្បីកម្ទេចទណ្ឌិត សម រង្ស៊ីFacebook ទម្លាយថា «ឯកសារដែលបែកធ្លាយ» មានចេតនាដើម្បីកម្ទេចទណ្ឌិត សម រង្ស៊ី

    (ភ្នំពេញ)នៅរសៀលថ្ងៃទី១០ខែឧសភាឆ្នាំ២០១៩នេះ«លិខិតជម្រាបជូនដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីខេត្តចុះថ្ងៃទី៧ខែឧសភាឆ្នាំ២០១៩ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែន» ត្រូវបានបណ្តាញសង្គមFacebook ឈ្មោះសេនាជំនិតទម្លាយនិងបកស្រាយជុំវិញករណីឯកសារបែកធ្លាយនេះ។

    Facebook ឈ្មោះសេនាជំនិតដដែលនោះបានអះអាងថា«លិខិតបែកធ្លាយដោយចេតនានោះពិតជាធ្វើឲ្យលោកសមរង្ស៊ីធ្លាក់ចូលក្នុងអន្ទាក់របស់នាយករដ្ឋមន្រ្តីហ៊ុនសែនមែនមានន័យថាត្រីល្ងង់ខ្លៅដូចសមរង្ស៊ីកំពុងស៊ីសន្ទូចនាយករដ្ឋមន្រ្តីហ៊ុនសែនហើយ»

    ក្រៅពីអះអាងខាងលើនេះ, Facebook ដដែលនោះបានរៀបរាប់ជាមួយខ្លឹមសារយ៉ាងច្រើនដូចខាងក្រោម៖
    (
    ខឹ្លមសារទាំងស្រុងរបស់Facebook សេនាជំនិត)

    លោកហ៊ុនសែនបញ្ចេញលិខិតបែកធ្លាយដោយចេតនាដើម្បីកម្ទេចសមរង្ស៊ី!

    យោងតាមប្រភពផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាលោកហ៊ុនសែនទើបតែបញ្ចេញសារមួយក្នុងលក្ខណៈជាការបែកធ្លាយដោយចេតនាក្នុងគោលបំណងដាក់អន្ទាក់សមរង្ស៊ី។

    លិខិតបែកធ្លាយដោយចេតនានោះគឺមានទម្រង់ជាលិខិតជម្រាបជូនដល់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីខេត្តចុះថ្ងៃទីឧសភាឆ្នាំ២០១៩។

    ភ្លាមៗក្រោយការធ្វើឲ្យបែកធ្លាយដោយចេតនាលោកសមរង្ស៊ីពិតជាបានធ្លាក់ចូលក្នុងអន្ទាក់របស់លោកហ៊ុនសែនមែនមានន័យថាត្រីល្ងង់ខ្លៅដូចសមរង្ស៊ីកំពុងស៊ីសន្ទូចលោកហ៊ុនសែនហើយ។

    បើយើងវិភាគទៅលើខ្លឹមសារនៃសារលិខិតនោះលោកហ៊ុនសែនមានបំណងធ្វើឲ្យលោកសមរង្ស៊ីមានទឹកចិត្តក្នុងការវិលត្រឡប់ចូលស្រុកវិញដោយសារតែលោកសមរង្ស៊ីច្បាស់ជាគិតថាលោកហ៊ុនសែនកំពុងភ័យស្លន់ស្លោចំពោះការវិលត្រឡប់ចូលស្រុកវិញរបស់សមរង្ស៊ី។នៅពេលដែលសមរង្ស៊ីយល់បែបនេះសមរង្ស៊ីដែលជាមនុស្សអំនួតនិងអញនិយមមិនយល់ពីល្បិចកលរបស់លោកហ៊ុនសែនអាចមានទឹកចិត្តមួយចង់វិលចូលស្រុកវិញដើម្បីផ្តួលរំលំអំណាចលោកហ៊ុនសែន។ទឹកចិត្តពុះកញ្ជ្រោលចង់រំលំអំណាចលោកហ៊ុនសែននេះហើយដែលនឹងធ្វើឲ្យសមរង្ស៊ីក្លាយជាសត្វមមាចមិនស្គាល់ភ្លើងដោយគិតថាភ្លើងគួរឲ្យស្រឡាញ់និងគួរឲ្យប្រឡែងលេង។ប៉ុន្តែនៅទីបំផុតសត្វមមាចនឹងស្លាប់ដោយសារតែអណ្តាតភ្លើងឆាបឆេះយ៉ាងវេទនា។

    គេត្រូវចងចាំថាលោកហ៊ុនសែនជាមនុស្សចិត្តទុនតែក៏ចិត្តដាច់ខ្លាំងណាស់ដែរ។បើលោកហ៊ុនសែនចង់ធ្វើហើយកំណត់មុខសញ្ញាហើយគឺគាត់វ៉ៃអោយចំគោលដៅនិងវ៉ៃមិនឲ្យសត្រូវដឹងខ្លួននិងមិនឲ្យតដៃវីញបានឡើយ។មានឧទាហរណ៍ជាក់ស្តែងសំខាន់ៗជាច្រើនកន្លងមកដែលគួរសិក្សា៖

    ទី១៖ការរំលាយអង្គការចាត់តាំងខ្មែរក្រហមឲ្យរលាយសាបសូន្យគ្មានសល់

    ទី២៖គឺការកម្ទេចគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចឲ្យរលាយខ្ទេចខ្ទីក្លាយជាផេះផង់

    ទី៣៖គឺការចាប់ខ្លួនលោកកឹមសុខាទាំងកណ្តាលយប់អាធ្រាតដោយមិនខ្លាចញញើតអ្វីទាំងអស់

    ទី៤៖ការរំលាយចោលនូវអង្គការនយោបាយទាំងឡាយណាដែលលោកហ៊ុនសែនគិតថាត្រូវតែកម្ទេចចោល។

    លោកហ៊ុនសែនជាមនុស្សយុទ្ធសាស្ត្រនិងមានបទពិសោធន៍ឆ្អិនឆ្អៅផ្នែកសឹកសង្គ្រាម។ដូច្នេះលោកហ៊ុនសែនជាមនុស្សពោរពេញដោយឧបាយកិច្ចនិងយុទ្ធសាស្ត្រយ៉ាង

    ខ្ពស់ដែលអាចទប់ទ់លនិងកម្ទេចសត្រូវឬគូប្រជែងបានយ៉ាងងាយតាមគ្រប់វិធី។

    ចំណែកលោកសមរង្ស៊ីវិញជាមនុស្សគ្មានយុទ្ធសាស្ត្រខ្វះបញ្ញាមើលមិនជ្រៅទៅមិនឆ្ងាយគឺពិតជាងាយធ្លាក់ចូលក្នុងអន្ទាក់លោកហ៊ុនសែនណាស់។ដោយសារលោកហ៊ុនសែនយល់យ៉ាងច្បាស់ពីចំណុចខ្សោយរបស់លោកសមរង្ស៊ីបែបនេះហើយបានជាលោកហ៊ុនសែនអាចវាយកម្ទេចលោកសមរង្ស៊ីនិងគណបក្សរបស់សមរង្ស៊ីបានយ៉ាងងាយ។

    អាចនិយាយថាត្រឹមសមរង្ស៊ីលោកហ៊ុនសែនអាចស៊ីផុយដោយគ្រាន់តែបោះនុយបន្តិចបន្តួច។រឿងបែកធ្លាយឯកសារដោយចេតនាក៏ត្រូវបានលោកហ៊ុនសែនប្រើប្រាស់ជាញឹកញាប់ដែរដើម្បីដាក់នុយឲ្យលោកសមរង្ស៊ីចឹក។ករណីបែកធ្លាយដោយចេតនានូវឯកសារចុងក្រោយនេះត្រូវគេមើលឃើញថាជាកលល្បិចថ្មីមួយទៀតដែលលោកហ៊ុនសែនប្រើដើម្បីបញ្ចប់ជីវិតនយោបាយផងនិងកំទេចលោកសមរង្ស៊ីឲ្យដល់ឬសគល់ផងទោះដោយតំលៃណាក៍ដោយ។ហើយប្រសិនបើលោកសមរង្ស៊ីហ៊ានតែជោរញ័រចង់វិលចូលស្រុកមែនគឺចប់ហើយចប់ជាស្ថាពរ។លោកសមរង្ស៊ីនឹងក្លាយជាចំណីរបសលោកហ៊ុនសែនជាក់ជាមិនខាន។

    ដូច្នេះគ្រាន់តែល្បិចកំប៉ិកកំប៉ុកប៉ុណ្ណឹងក៏លោកសមរង្ស៊ីគ្មានសមត្ថភាពក្នុងការមើលអោយធ្លុះនិងវាយតំលៃអោយបានត្រឹមត្រូវផង។នេះបានពិតជាអន់ណាស់អន់យកតែមែនទែន។

    មន្ត្រីជាន់ខ្ពស់របស់បក្សប្រជាជនបានលួចខ្សឹបប្រាប់ថា«សូម្បីតែពួកខ្ញុំនៅជាមួយលោកហ៊ុនសែនជិត៤០ឆ្នាំក៍មិនអាចវាយតំលៃត្រូវបានផងអំពីការបោះជំហ៊ានមួយៗតែធ្ងន់ដូចជើងដំរីរបស់លោកហ៊ុនសែនហើយជាពិសេសគឺការដែលគាត់ដាក់ចេញនូវយុទ្ធវិធីបែងភាគនិងបំភាន់គួបផ្សុំនឹងសន្លឹកបៀរដែលលោកហ៊ុនសែនលាក់ទុកក្នុងដៃអាវដើម្បីឈានទៅសំរេចនូវគោលដៅដែលគាត់បានកំណត់ទុក…. ដូច្នេះធ្វើម៉េចសមរង្ស៊ីអាចមើលយល់…. កុំថាឡើយចង់ផ្តួលលោកហ៊ុនសែន» ដូច្នេះម្តងនេះជាថ្មីទៀតហើយដែលលោកសមរង្ស៊ីបានស៊ីនុយបោះដោយលោកហ៊ុនសែនថាជាចំណីដ៏ឆ្ងាញ់។ប៉ុន្តែលោកសមរង្ស៊ីអត់បានមើលឃើញទេថានៅក្នុងនុយនោះមានបង្កប់ផ្លែសន្ទូចយ៉ាងមុតស្រួចដែលអាចផ្តាច់ជីវិតខ្លួនបាន៕