ខ្មែរប៉ុស្ដិ៍ Close

    ស្ថានទូតចិន ចេញសេចក្តីប្រកាសអំពីលទ្ធផលស៊ើបអង្កេត ទៅលើជនជាតិចិនមួយក្រុម ដែលចេញវីដេអូគំរាមបង្កអសន្តិសុខនៅខេត្តព្រះសីហនុ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1455

    នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ បង្ហាញអំពីស្ថានភាពនៃការស៊ើបអង្កេតលើវីដេអូជនជាតិចិន សង្ស័យពាក់ព័ន្ធនឹងសង្គមងងឹតដែលត្រូវបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ីនធើណេត។

    ការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីប្រព័ន្ធអ៊ីនធើណេតនាថ្មីៗនេះ បានបញ្ចេញនូវវីដេអូខ្លីមួយសង្ស័យពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត ដែលថតដោយបុរសជាង១០នាក់ ដោយហៅខ្លួនឯងថា មកពីទីក្រុង Chongqing ប្រទេសចិនហើយ និយាយក្អេងក្អាងថា នឹងបំពុលដល់សន្តិសុខរបស់ខេត្តព្រះសីហនុ។

    ស្ថានទូតចិន បានអះអាងថា «ក្រោយការស៊ើបអង្កេតយ៉ាងម៉ត់ចត់ របស់សមត្ថកិច្ចចិន រកឃើញថា វីដេអូនេះត្រូវបានថតដោយជនជាតិចិន មកពីទីក្រុង Chongqing ដែលបានមកធ្វើការនៅប្រទេសកម្ពុជា កាលពីខែមីនាឆ្នាំនេះ ហើយក្រោយពីស្រវឹងស្រារួច ពួកគេបានថតវីដេអូមិនល្អបែបនេះ ដោយគ្រាន់ជាការលេងសើចប៉ុណ្ណោះ។ បុគ្គលទាំងឡាយនៅក្នុងវីដេអូនេះ មិនមានជាប់ពាក់ព័ន្ធនឹងសង្គមងងឹតណាមួយទេ»

    ស្ថានទូតចិន បានបញ្ជាក់បន្ថែមថា «ឆ្នាំនេះគឺជាឆ្នាំសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន និងកម្ពុជា ភាគីទាំងពីរនឹងចាត់វិធានការណ៍ជាក់ស្ដែង ធ្វើឲ្យកាន់តែស៊ីជម្រៅលើ កិច្ចសហការផ្នែកសន្តិសុខ និងការអនុវត្តច្បាប់ ដែលនឹងនាំមកនូវភាពសុខដុមរមនា និងអត្ថប្រយោជន៍ជូនដល់ប្រជាជនប្រទេសទាំងពីរ»

    អត្ថបទទាក់ទង