ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងការពារជាតិ អំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវលើ Facebook ក្លែងក្លាយមួយឈ្មោះ «Gro Angel » ដែលប្រើប្រាស់រូបសម្តេចពិជ័យសេនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1059
    ក្រសួងការពារជាតិ អំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវលើ Facebook ក្លែងក្លាយមួយឈ្មោះ «Gro Angel » ដែលប្រើប្រាស់រូបសម្តេចពិជ័យសេនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលក្រសួងការពារជាតិ អំពាវនាវឱ្យសមត្ថកិច្ចស្រាវជ្រាវលើ Facebook ក្លែងក្លាយមួយឈ្មោះ «Gro Angel » ដែលប្រើប្រាស់រូបសម្តេចពិជ័យសេនា ដើម្បីវាយប្រហារលើរាជរដ្ឋាភិបាល

    ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់សមត្ថកិច្ច ឱ្យជួយស្រាវជ្រាវវែកមុខអ្នកបង្កើត Facebook មួយឈ្មោះ Gro Angel ដែលបានប្រើប្រាស់រូបសម្តេចពិជ័យសេនា ទៀ បាញ់ ហើយបង្ហោះសារវាយប្រហារលើថ្នាក់ដឹកនាំកម្ពុជា ក្នុងគោលបំណងបង្កឱ្យសាធារណជនមានការភាន់ច្រឡំ។

    Facebook ផ្លូវការ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២២ ខែឧសភានេះ បានបញ្ជាក់ដែរថា «គណនីហ្វេសប៊ុក (Facebook Account) ឈ្មោះ Gro Angel មិនមែនជា គណនីហ្វេសប៊ុក របស់ខ្ញុំនោះទេ។ ខ្ញុំមិនមានពាក់ព័ន្ធទៅនឹងរាល់ការផ្សព្វផ្សាយព័ត៌មានរបស់ គណនីហ្វេសប៊ុក ឈ្មោះ Gro Angel នេះឡើយ។ ហេតុដូច្នេះ សូមសាធារណជនជ្រាបជាព័ត៌មាន»។

    ចំណែក នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់លើ Facebook យ៉ាងដូច្នេះថា៖ «នាថ្មីៗនេះ មានហ្វេសបុកមួយឈ្មោះ Gro Angel បានយករូប សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៅប្រើប្រាស់ក្នុង Facebook របស់ខ្លួន ហើយបានសរសេររិះគន់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងចេតនាបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជន។ អ្នកនាំពាក្យក្រសួងការពារជាតិ សូមបញ្ជាក់ជូនសាធារណជនឱ្យបានជ្រាបថា ខ្លឹមសារចោទប្រកាន់នានា ដែលបានបង្ហោះនៅលើហ្វេសបុក ឈ្មោះ Gro Angel នេះមិនមានការពាក់ព័ន្ធជាមួយនឹង សម្តេចពិជ័យសេនា ទៀ បាញ់ នោះទេ»។

    អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានព្រមានដល់ជនដែលបង្កើតហ្វេសបុកមួយនេះ ឱ្យបញ្ឈប់ការប្រើប្រាស់រូប សម្តេចពិជ័យសេនា ទៀ បាញ់ ហើយបានអំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ស្រាវជ្រាវចំពោះ អ្នកហ្វេសបុកឈ្មោះ Gro Angel នេះដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

    សូមបញ្ជាក់ថា នាពេលកន្លងទៅនេះ ក៏មាន Facebook មួយចំនួនដែលគេសង្ស័យថាជាក្រុមប្រឆាំង បានលួចយករូបថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួនទៀត ទៅបង្ហោះដើម្បីបង្កឱ្យមានការភាន់ច្រឡំដល់សាធារណជនផងដែរ៕

    អត្ថបទទាក់ទង