ខ្មែរប៉ុស្ដិ៍ Close

    ល្ងាចនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរ ឥស្លាម នៅឯវិហារបឹងកក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1389
    ល្ងាចនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរ ឥស្លាម នៅឯវិហារបឹងកក់ល្ងាចនេះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នឹងអញ្ជើញចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរ ឥស្លាម នៅឯវិហារបឹងកក់

    នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា នៅល្ងាចនេះលោកនឹងចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់។

    លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានបញ្ជាក់ថា ដូចសព្វមួយដង ការងារលោកគឺមានជារៀងរាល់ថ្ងៃ។ ក្រោ​យពីបានពិនិត្យ និងសម្រេចលើឯកសារ​មួយចំនួនរួច​ហើយ នៅល្ងាចនេះលោកនឹងទៅចូលរួមពិធីស្រាយបួសជាមួយបងប្អូនសហគមន៍ខ្មែរឥស្លាម នៅឯវិហារបឹងកក់​។

    លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក៏សូមអរគុណបងប្អូនខ្មែឥស្លាមទូទាំងប្រទេស ដែលតែងតែបោះឆ្នោតគាំទ្ររូបខ្ញុំនិងគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមថែរក្សាសុខសន្តិភាព និងអភិវឌ្ឍន៍សង្គមគ្រួសារនិងប្រទេសជាតិអោយកាន់តែរីកចម្រើន។​ លោក ក៏បានជូនពរបងប្អូនខ្មែរឥស្លាម និងជនរួមជាតិបានសប្បាយ រីករាយចុងសប្តាហ៍ ហើយសូមមានសុខសុវត្ថិភាពក្នុងការបើកបរនៅតាមដងផ្លូវទូទាំងប្រទេស៕

    អត្ថបទទាក់ទង