ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ឹង គឹមលាង ត្រូវបានចាត់តាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1469
លោក អ៊ឹង គឹមលាង ត្រូវបានចាត់តាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់លោក អ៊ឹង គឹមលាង ត្រូវបានចាត់តាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់

ស្នាក់ការយុវជនគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ក្រោមការរៀបចំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់តាំងលោក អុឹង គឹមលាង ជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត។

ក្នុងនោះមានការអញ្ជេីញលោក លោកស្រីដែលជាសមាជិក សមាជិកាយុវជនគណបក្សខេត្ត ស.ស.យ.ក ខេត្ត ស.យ.ស.ស សមាគមន៍នារី ក្រុមប្រតិកម្មរហ័សខេត្ត និងប្រធានក្រុមការងារយុវជនតាមបណ្តាមន្ទីរ លោក លោកស្រី ជាប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក និងប្រធានក្រុមការងារយុវជនក្រុង/ស្រុកទាំង៦ ដេីម្បីចូលរួមត្រៀមរៀបចំសន្និបាតបូកសរុបការងារយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ ។

ក្នុងនោះលោកអភិបាលខេត្ត បានសម្របសម្រួលអំពីដំណេីការនៃការរៀបចំផែនការជុំវិញអង្គសន្និបាតនេះនឹងត្រូវអោយមានការចូលរួមអោយបានច្រើនដើម្បីដឹកនាំនឹងយកទៅពិចារណាហើយផ្សព្វផ្សាយអោយយុវជនក្រោយៗអនុវត្តតាម៕