ខ្មែរប៉ុស្ដិ៍ Close

    សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចពីសមាសភាពគណៈកម្មាធិការប្រតិបត្តិលើកទី១ អាណត្តិទី៤ ឆ្នាំ២០១៩-២០២៣ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1976
    សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចពីសមាសភាពគណៈកម្មាធិការប្រតិបត្តិលើកទី១ អាណត្តិទី៤ ឆ្នាំ២០១៩-២០២៣ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាសម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចពីសមាសភាពគណៈកម្មាធិការប្រតិបត្តិលើកទី១ អាណត្តិទី៤ ឆ្នាំ២០១៩-២០២៣ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា

    នាព្រឹកថ្ងៃពុធ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈកម្មាធិការប្រតិបត្តិលើកទី១ អាណត្តិទី៤ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន៣៦រូប ចូលជួបសម្តែងការគួរសម និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យសម្រេចពីសមាសភាពគណៈកម្មាធិការប្រតិបត្តិលើកទី១ អាណត្តិទី៤ ឆ្នាំ២០១៩ ២០២៣ នៅទីស្តីការក្រសួង។
    តាមប្រសាសន៍រាយការណ៍របស់ ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជម្រាបជូនអង្គប្រជុំថា បច្ចុប្បន្នសហព័ន្ធកំពុងយកចិត្តទុកដាក់បណ្តុះបណ្តាល និងពង្រឹងប្រភេទកីឡាមួយនេះ ហើយបានកំពុងខំប្រឹងប្រែងស្វែងរកដៃគូសហការដើម្បីចាត់បញ្ជូនកីឡាករកម្ពុជាទៅចូលរួមប្រកួតនៅឆាកអន្តរជាតិ ក៏ដូចជាការផ្តល់ឱកាសដល់ក្រុមកីឡាករកម្ពុជា ប្រភេទនេះបានទទួលបទពិសោធន៍ពីអន្តរជាតិផងដែរ។ ឯកឧត្តម ក៏បានបន្តទៀតថា បញ្ហាប្រឈមបច្ចុប្បន្នកម្ពុជាកំពុងខ្វះកីឡាករប្រភេទនេះ ដែល មានចំនួនតិច ហើយមានការពិបាកធ្វើការជ្រើសរើសបន្ថែមផងដែរ។

    ក្នុងកិច្ចប្រជុំនេះផងដែរ សម្តេចក្ររឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ ណែនាំដល់សហព័ន្ធឲ្យខិតខំយកចិត្តទុកដាក់លើវិស័យកីឡាកម្ពុជាឲ្យបានខ្ពស់ និងខិតខំគៀងគរស្វែងរកថវិកាឧបត្ថម្ភគ្រាំទ្រពីមហាជន។ ក្នុងនោះ សម្តេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អង្គប្រជុំឲ្យប្តូរឈ្មោះក្លិបបាល់ទាត់ក្របខណ្ឌក្រសួងមហាផ្ទៃ ពីក្លិបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ទៅជាក្លិបបាល់ទាត់នគរបាលជាតិវិញ៕

    អត្ថបទទាក់ទង