ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1651
    រដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជារដ្ឋមន្រ្តីក្រសួងការបរទេសនៃ សាធារណរដ្ឋសិង្ហបុរី បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណប្រតិភូកងទ័ពជើងគោកកម្ពុជា

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានដឹកនាំប្រតិភូជាន់ខ្ពស់នៃបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនិងឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋសឹង្ហបុរីនៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩។

    ក្នុងជំនួបនេះ ឯកឧត្តម បណ្ឌិត វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) បានសម្តែងការអបអរសាទរជូនចំពោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ឯកឧត្តម បានបន្តថា ប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា ជាមិត្តចាស់ និងមានការទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ ឯកឧត្តម បានបញ្ជាក់ថាប្រទេសទាំងពីរ ត្រូវតែសហការគ្នាទាំងក្នុងកំរិតទ្វេភាគី និងក្នុងនាមសមាជិកអាស៊ានក្នុងការរក្សាសនិ្តសុខ និងស្ថិរភាពនៅក្នុងតំបន់។

    ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានគាំទ្រយោបល់របស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារដ្ឋសិង្ហបុរី ដែលបានបញ្ជាក់ពីសារសំខាន់នៃកិច្ចទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងការរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានបន្ថែមថា សហគមន៍អាស៊ានត្រូវតែនៅជាធ្លុងមួយ ដើម្បីការអភិវឌ្ឍ ការរីកចម្រើន វិបុលភាព និងនិរន្តភាពក្នុងតំបន់។ ឧត្តមសេនីយ៍ឯក បន្តថាដំណើរទស្សនកិច្ចនេះ នឹងបន្តរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។

    អត្ថបទទាក់ទង