ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យ​បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1253
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យ​បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឱ្យ​បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់ព័ត៌មានក្លែងបន្លំ និងឧក្រិដ្ឋកម្មព័ត៌មានវិទ្យា តាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងបន្លំ។

    ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកជាផ្លូវការនូវសន្និសីទកំពូល «សារព័ត៌មានអាស៊ី» លើកទី១៦ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារសុខា ក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យពង្រឹងការអនុវត្តច្បាប់ ក្រមសីលធម៌វិជ្ជាជីវៈ ជៀសវាងការផ្សាយព័ត៌មានក្លែងបន្លំ គំនុំគុំកួន ការជេរបមាថ ការញុះញង់បញ្ឆេះកំហឹងដោយការស្ពប់ខ្ពើម រើសអើង បង្កជម្លោះ រវាងជាតិសាសន៍ សាសនា ឬបំផ្លើសព័ត៌មានខុសពីការពិត ដែលបង្កើតឱ្យមានអសន្តិសុខសង្គម។

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមានប្រសាសន៍បន្តថា គ្រប់ភាគីពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និត ដើម្បីដោះស្រាយទំនាស់នៃការផ្សាយព័ត៌មានដែលបង្កឱ្យកើតភាពវឹកវរផងដែរ រួមទាំងរួមគ្នាយកចិត្តទុកដាក់បង្កើនភាពយល់ដឹងទាំងផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីដើរឱ្យទាន់តម្រូវការទីផ្សារការវិវឌ្ឍន៍បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយ និងការវិឌ្ឍសភាពការសកលលោក៕

    អត្ថបទទាក់ទង