ខ្មែរប៉ុស្ដិ៍ Close

    ប្រធានសភានៃប្រទេសហុងគ្រី កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលខុសប្លែកពីមុនត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាម

    ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 917
    ប្រធានសភានៃប្រទេសហុងគ្រី កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលខុសប្លែកពីមុនត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមប្រធានសភានៃប្រទេសហុងគ្រី កោតសរសើរពីការរីកចម្រើនរបស់កម្ពុជា ដែលខុសប្លែកពីមុនត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាម

    នៅព្រឹកថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៩បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃប្រទេសហុងគ្រីរួចហើយនោះលោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានជួបពិភាក្សាការងារជាបន្តជាមួយលោកឡាស្លូម័រវៀវ៍(Laszlo Kover) ប្រធានសភានៃប្រទេសហុងគ្រី។ក្នុងជំនួបនោះលោកប្រធានសភាពហុងគ្រីបានជម្រាបជូនលោកនាយករដ្ឋមន្រ្តីហ៊ុនសែនថាគាត់ធ្លាប់ទៅទស្សនកិច្ចនៅប្រទេសកម្ពុជាហើយបានជួបជាមួយលោកសាយឈុំប្រធានព្រឹទ្ធសភាលោកហេងសំរិនប្រធានរដ្ឋសភាផងដែរ។

    លោកបានគូសបញ្ជាក់ថាលោកបានឃើញនូវការរីកចម្រើនរបស់ប្រទេសកម្ពុជាដែលមានការអភិវឌ្ឍច្រើនដែលខុសប្លែកពីមុនដែលប្រទេសកម្ពុជាមិនមានអ្វីដោយត្រូវខ្ទេចខ្ទាំដោយសារសង្គ្រាមប៉ុន្តែពេលនេះមានការរីកចំរើនយ៉ាងច្រើននិងឆាប់រហ័ស។លោកប្រធានសភាហុងគ្រីចង់ឃើញមានការពង្រឹងពង្រីកទំនាក់ទំនងរវាងសភានិងសភានៃប្រទេសទាំងពីរនិងសហប្រតិបត្តិការលើវិស័យវប្បធម៌និងវិស័យដទៃទៀតទាំងទ្វេភាគីពហុភាគីផងដែរ។

    ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថានេះជាលើកដំបូងក្នុងនាមជានាយករដ្ឋមន្ត្រីដែលលោកបានមកទស្សនកិច្ចក្នុងប្រទេសហុងគ្រី។លោកក៏បានស្នើឲ្យប្រធានព្រឹទ្ធសភានៃប្រទេសទាំងពីរបង្កើននូវទំនាក់ទំនងជាមួយគ្នាជាពិសេសពេលខាងមុខយើងនឹងស្ថានទូតរៀងៗខ្លួន។

    លោកក៏បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះគឺបានបន្តពង្រឹងទំនាក់ទំនងដែលយើងធ្លាប់មានអោយកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសលោកចង់ឃើញគោលដៅសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងការពង្រឹងសេដ្ឋកិច្ចទេសចរណ៍ជាដើម។

    លោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានអរគុណដល់ប្រទេសហុងគ្រីដែលបានគាំទ្រកម្ពុជារាល់ដំណោះស្រាយបញ្ហានានា។ឆ្លៀតក្នុងឱកាសនោះលោកក៏បានអញ្ជើញលោកប្រធានសភាហុងគ្រីចូលរួមកិច្ចប្រជុំសភាអាស៊ីអឺរ៉ុបនៅឆ្នាំ២០២០ដែលកម្ពុជាត្រូវរៀបចំនោះ។

    លោកប្រធានសភាក៏បានឯកភាពនិងអរគុណដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនដែលបង្កើតយន្តការរវាងសភានិងសភានៃប្រទេសទាំងពីរជាពិសេសក្នុងការតាក់តែងអនុស្សរណៈសហប្រតិបត្តិការរវាងសភានៃប្រទេសពីក្នុងការពង្រឹងស្ថាប័ននេះ។លោកប្រធានសភាហុងគ្រីក៏បានគួរបញ្ជាក់ថាប្រទេសហុងគ្រីគាំទ្រទាំងស្រុងចំពោះប្រទេសកម្ពុជាដើម្បីឲ្យសភាអឺរ៉ុបផ្ដល់ការភាពយុត្តិធម៌ដល់ប្រទេសកម្ពុជាចំពោះបញ្ហារឿងការដកEBA

    លោកប្រធានសភាហុងគ្រីបានបន្តថាតាមរយៈកិច្ចព្រមព្រៀងទាំងបីនេះគឺឆ្លុះបញ្ចាំងពីគំនិតថ្មីនៅប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ពាណិជ្ជកម្មហើយលោកនឹងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនលើវិស័យទេសចរណ៍និងការផ្ដល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាផងដែរហើយលោកសង្ឃឹមថាកម្ពុជានឹងបញ្ជូននិស្សិតទៅសិក្សានៅប្រទេសហុងគ្រីបន្តទៀតនិងប្រើប្រាស់ចំណេះដឹងទាំងនោះជួយដល់ប្រទេសកម្ពុជា។លោកក៏បានអរគុណគុណដល់លោកនាយករដ្ឋមន្រ្តីហ៊ុនសែនផងដែរដែលទទួលយកនូវអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសហុងគ្រីនៅអំឡុងខែតុលាខាងមុខ។

    លោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានអរគុណដល់ប្រទេសហុងគ្រីផងដែរដែលតែងតែផ្ដល់អាហារូបករណ៍និងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាហើយលោកសង្ឃឹមថាតាមរយៈដំណើរទស្សនកិច្ចរបស់លោកនៅខែតុលាខាងមុខលោកនឹងបន្តការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមអោយកាន់តែរឹងមាំបន្ថែមទៀត៕

    អត្ថបទទាក់ទង