ខ្មែរប៉ុស្ដិ៍ Close

ក្រសួងអប់រំ មិនអនុញ្ញាតឲ្យលក់អាហារ៦ប្រភេទក្នុងគ្រឹះស្ថានសិក្សាឡើយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 5010

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នេះ Facebook Page ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។

អាហារទាំង៦ប្រភេទនោះរួមមាន៖
១៖ ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់។
២៖ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ។
៣៖ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់។
៤៖ ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ។
៥៖ ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ។
៦៖ ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែម៕

អត្ថបទទាក់ទង