ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលខេត្តស្វាយរៀង ធ្វើការបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានក្លែងក្លាយរបស់សារព័ត៌មាន សុវណ្ណភូមិ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1689
    រដ្ឋបាលខេត្តស្វាយរៀង ធ្វើការបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានក្លែងក្លាយរបស់សារព័ត៌មាន សុវណ្ណភូមិរដ្ឋបាលខេត្តស្វាយរៀង ធ្វើការបំភ្លឺជុំវិញការចុះផ្សាយព័ត៌មានក្លែងក្លាយរបស់សារព័ត៌មាន សុវណ្ណភូមិ

    ស្វាយរៀង : ជុំវិញការចុះផ្សាយនូវពត៌មានក្លែងក្លាយរបស់សារព័ត៌មាន សុវណ្ណភូមិ ដែលដាក់ចំណងជើងថា “ចប់ហើយខ្មែរ! យួនដើរបោះបង្គោលព្រំដែនតាមចិត្តនៅខេត្តស្វាយរៀង គ្មានភាគីខ្មែរចូលរួមនឹងអើពើអីតិចសោះ” ។

    ចំពោះបញ្ហាខាងលើនេះរដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការបំភ្លឺដូចតទៅ៖
    ១-បង្គោលព្រំដែនលេខ៤៦ (រូបភាពសាងសង់) ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ។
    ២-ចំពោះការសាងសង់បង្គោលព្រំដែនលេខ១៤៦ ៖
    -គឺទទួលបានការឯកភាពពីក្រុមការងារបច្ចេកទេសបោះបង្គោលព្រំដែនប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)
    -សាងសង់នៅលើបង្គោលព្រំដែនចាស់ លេខ ឆ៨ ដែលបានបោះកាលពីឆ្នាំ១៩៨៧ ដោយគ្រាន់តែពង្រីកទំហំគ្រឹះធំជាងមុន ពីទំហំគ្រឹះ (០,៦ម X ០,៨ម) ទៅទំហំគ្រឹះថ្មី (៤,៦ម X ០,៦ម) ហើយបង្គោលព្រំដែនថ្មីនេះ មានទំហំប៉ុនបង្គោលព្រំដែនស្ថាពរនានាដែលកម្ពុជា-វៀតណាម បានបោះកន្លងមក។
    ៣-ជារួម ចំពោះស្ថានភាពនៅតំបន់បង្គោលព្រំដែននោះ គឺរក្សានៅដដែល ពោលគឺពុំមានការប្រែប្រួលស្ថានភាពដើមនោះឡើយ ដោយប្រជាពលរដ្ឋកំពុងអាស្រ័យផលនៅទីតាំងដែលខ្លួនបានកាន់កាប់ជាក់ស្ដែង៕

    អត្ថបទទាក់ទង