ខ្មែរប៉ុស្ដិ៍ Close

ពួកប្រឆាំងមួយដំបរស្វាដែលប្រកាសប្រមូលមនុស្សធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រងការរិះគន់ពីអ្នកលេង Facebook

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1055
ពួកប្រឆាំងមួយដំបរស្វាដែលប្រកាសប្រមូលមនុស្សធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រងការរិះគន់ពីអ្នកលេង Facebookពួកប្រឆាំងមួយដំបរស្វាដែលប្រកាសប្រមូលមនុស្សធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស រងការរិះគន់ពីអ្នកលេង Facebook

ក្រោយពីមាន Facebook របស់ក្រុមប្រឆាំងមួយដំបរស្វា បាននាំគ្នាប្រកូកប្រកាសប្រមូលមនុស្សធ្វើបាតុកម្មប្រឆាំងនឹងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលពួកគេចង់រៀបចំនៅថ្ងៃទី៥ ខែកក្តដា រួចមក ក៏មានអ្នកលេងបណ្តាញសង្គម Facebook ជាច្រើនបាននាំគ្នាចូលទៅ Comments ស្តីបន្ទោស និងឌឺដងឱ្យពួកប្រឆាំងមួយដំបរស្វាពីគម្រោងបាតុកម្មរបស់ពួកគេ ដែលគ្រោងធ្វើនៅថ្ងៃដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លែងមានវត្តមាននៅទីនោះទៅហើយ ដោយអ្នកខ្លះថាធ្វើបានប្រយោជន៍អីបាតុកម្មគ្មានខ្លឹមសារអីចឹង ប្រហែលគ្រោងធ្វើហ្នឹងដើម្បីតែប្រមូលលាភសក្ការៈទេដឹង។

អ្នកលេង Facebook ទាំងនោះបានលើកឡើងថា លោក ហ៊ុន សែន គាត់មិននៅផងតើធ្វើដើម្បីអ្វីសង្ស័យខ្វះលុយទៀតហើយបងៗ។ បងប្អូនខ្មែរនៅស្វីសត្រៀមដាក់លុយអោយបានច្រើនមេអោយប្រមូលលុយទៀតហើយ។ រូបចាស់និងសកម្មភាព តែប្រមូលលុយថ្មី។ ធ្វើបាតុកម្មថ្ងៃទី៥ ធ្វើហើយអោយអ្នកណាមើល ឬធ្វើក្នុងគោលបំណងអ្វីផ្សេង? ដូចជាខ្វះលុយចាយអីចឹងទេដឹង! បាតុកម្មប្រមូលលុយទៀតហើយ! បាតុកម្មប្រឆាំងលោក ហ៊ុន សែន ឬបាតុកម្មដើម្បីប្រមូលលុយ? បើតាមមើលទៅខ្ញុំថាជាបាតុកម្មប្រមូលលុយត្រូវជាង ព្រោះអីថ្ងៃ៥ លោកហ៊ុនសែនត្រឡប់ទៅកម្ពុជាវិញហើយនោះ។
បែកខ្ញែកគ្នាអស់ហើយគេយល់ច្បាស់ណាស់ បោកគេលែងបានហើយ គ្មានពីណាគេទៅចូលរួមទេ។ស្អែកថ្ងៃ៥ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមានវត្តមាននៅប្រទេសស្វីសទេ។ នាំគ្នាធ្វើបាតុកម្មថ្ងៃ៥បានប្រយោជន៍អ្វី បើលោក ហ៊ុន សែន មិននៅផង។ បើចង់ធ្វើខ្វះលុយមានគេជួយបាន តែអាត្រង់អត់មនុស្សគឺមិនដឹងជួយយ៉ាងម៉េចទេ។ តើមានមនុស្សប៉ុន្មាននាក់នឹងចូលរួមបាតុកម្ម ប្រឆាំងលោក ហ៊ុន សែន បើមិនដែលឃើញបានប្រយោជន៍អីសោះកន្លងមក ។ មូលហេតុនេះហើយដែលអ្នកគាំទ្រក្រុមប្រឆាំងកាន់តែតិចទៅៗ សូម្បីរកមនុស្សមកចូលរួមក៏លែងចង់បានហើយ។ ល្មមឈប់បានឈប់ទៅ។ មានអ្នកណាទៅចូលរួមបាតុកម្មទេ បើអ្នករៀបចំដូចអត់ចេះគិតចឹង លោក ហ៊ុន សែន មកដល់ខ្មែរហើយ បានឯងរៀបចំធ្វើបាតុកម្ម។ ពួកឧទ្ទាមរត់ចោលស្រុក ស្ទាយដដែលៗ បោកលុយកៀងគរទៀតហើយបងប្អូន។ លោកប្រធាន សម រង្ស៊ី ដកខ្លួនដេកផ្ទះបាត់ហើយនៅសល់តែឆ្កែព្រុះតាមផ្លូវ។ មេដឹកនាំប្រទេសទៅលើកមុខមាត់ជាតិ ក្រុមចោរម្សៀតគិតតែសាងភាពអាម៉ាស់ដល់ប្រទេសខ្លួនឯង។ ហិបថ្មីប្រមូលលុយថ្មីកសាងទូរទស្សន៍ព្រះច័ន្ទ។ បងប្អូនដែលរស់នៅក្រៅប្រទេសគួរតែស្វែងយល់ពីចរិកនៃក្រុមប្រឆាំងដែលតែងតែបំផុសបំផុលចង់អោយប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាម និងចលាចលក្នុងសង្គមខ្មែរ។ អ្នកខ្លះក៏បាន Comments ថាគោលនយោបាយឈ្នះ-ឈ្នះ របស់លោក ហ៊ុន សែន បាននាំមកជូនកម្ពុជានូវការបញ្ចប់សង្រ្គាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិពេញលេញនៅក្នុងទូទាំងប្រទេស និងមានការអភិវឌ្ឍគ្រប់វិស័យ។

គួរបញ្ជាក់ថា ក្នុងនាមជាមេដឹកនាំកម្ពុជា វត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលតំណាងឱ្យជនជាតិខ្មែរទូទាំងប្រទេស ចូលរួមកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក WTO និងកិច្ចប្រជុំជាទៀងទាត់លើកទី៤១នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាតិ គឺជាបេសកម្មការងារដ៏សំខាន់ក្នុងការលើកកម្ពស់តំលៃមុខមាត់ជាតិខ្មែរ ព្រមទាំងជាឱកាសសម្រាប់កម្ពុជាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ថ្មីៗជាមួយបណ្តាមេដឹកនាំសំខាន់ៗនៃប្រទេសនានាក្នុងពិភពលោក ជាពិសេសគឺគោលដៅពង្រីកបន្ថែមការស្វែងរកដៃគូវិនិយោគបរទេសដើម្បីជំរុញការអភិវឌ្ឍកម្ពុជា។ ដំណើរបេសកម្មដ៏សំខាន់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺតបតាមការអញ្ជើញរបស់អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក WTO ហើយមេដឹកនាំកម្ពុជាក៏ត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តម ដោយត្រូវបានអញ្ជើញឱ្យឡើងថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកកិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញជាកលលើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩ ដ៏មានសារៈសំខាន់ផងដែរ។

ដោយឡែកការប្រមូលផ្តុំមនុស្សដើម្បីប្រឆាំងនឹងវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានគេសង្ស័យថា មិនអាចធ្វើទៅបានទេ ដោយសារតែគ្មានអ្នកចូលរួម ឬគាំទ្រទង្វើប្រឆាំងផ្តាប់មុខ ដ៏ល្ងីល្ងើនេះឡើយ។ ម្យ៉ាងវិញទៀតពលរដ្ឋខ្មែរនៅប្រទេសស្វីស និងរស់នៅប្រទេសនានាក្បែរៗនោះជាច្រើនកុះករបាននាំគ្នាសំរុកមកទទួលស្វាគមន៍វត្តមានរបស់លោកនាយករដ្ឋមន្ត្រី យ៉ាងកក់ក្តៅ និងអធិកអធមជាទីបំផុត ដែលគ្មានកំលាំងណាធំជាងកំលាំងសាមគ្គីដែលមកគាំទ្រលោកឡើយ។ ដូច្នេះគេមិនរំពឹងថាមានអ្នកចូលរួមបាតុកម្មប្រឆាំងលោកទេ ឬអាចមានចំនួនតិចតួចមួយដំបរស្វា តែប៉ុណ្ណោះ ទាំងនោះគឺបង្ហាញពីភាពអាម៉ាស់របស់ក្រុមប្រឆាំងដែលកាន់តែចុះខ្សោយទៅៗលែងមានពលរដ្ឋចូលរួម និងជឿទុកចិត្តទៀត៕

អត្ថបទទាក់ទង