ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានបក្សខ្លះនៅពេលគេចេញពីខ្លួនចោទគេថាក្បត់ជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 984
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានបក្សខ្លះនៅពេលគេចេញពីខ្លួនចោទគេថាក្បត់ជាតិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ មានបក្សខ្លះនៅពេលគេចេញពីខ្លួនចោទគេថាក្បត់ជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងតែគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ដែលជាសេរីភាពរបស់បុគ្គលម្នាក់ៗដែលគេមានសិទ្ធិជ្រើសរើសផ្លូវដើររបស់គេ ប៉ុន្តែមានបក្សខ្លះនៅពេលដែលគេឈប់គាំទ្រខ្លួន បែរទៅចោទគេថាជាជនក្បត់ជាតិទៅវិញ។ លោកបានថ្លែងដូចនេះ នៅម៉ោងជាង១០យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងនៅកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រមាណជាង១០០០នាក់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយបើសិនគេចាកចេញប្រហែលជាយើងមិនអាចបំពេញបំណងរបស់គេបាន ឬក៏អាចយើងមានកំហុសអ្វីមួយហើយទើបគេចាកចេញពីយើង ប៉ុន្តែយើងនៅតែគោរពតាមការសម្រេចចិត្តរបស់ប្រជាពលរដ្ឋជានិច្ច មិនដែលចោទប្រកាន់ប្រមាថថា ពួកគេជាជនក្បត់ជាតិដូចគណបក្សខ្លះនោះឡើយ៕

អត្ថបទទាក់ទង