ខ្មែរប៉ុស្ដិ៍ Close

    មន្ត្រីជាន់ខ្ពស់៖ ព័ត៌មានដែលពាក់ព័ន្ធនឹងសុខភាពរបស់លោកស្រី ម៉ែន សំអន និងសម្ដេច ហ៊ុន សែន ជាព័ត៌មានមិនពិត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1545
    មន្ត្រីជាន់ខ្ពស់៖ ព័ត៌មានដែលពាក់ព័ន្ធនឹងសុខភាពរបស់លោកស្រី ម៉ែន សំអន និងសម្ដេច ហ៊ុន សែន ជាព័ត៌មានមិនពិតមន្ត្រីជាន់ខ្ពស់៖ ព័ត៌មានដែលពាក់ព័ន្ធនឹងសុខភាពរបស់លោកស្រី ម៉ែន សំអន និងសម្ដេច ហ៊ុន សែន ជាព័ត៌មានមិនពិត

    បើតាមប្រភពពីមន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាលបានអោយដឹងថា ព័ត៌មានដែលបង្ហោះផ្សាយដោយជនអនាមិកនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលថា «តាមប្រភពព័ត៌មានច្បាស់ការពី គ៨៥ បានអោយដឹងនៅមុននេះបន្តិច គឺកូនចៅជំនិតរបស់ ម៉ែន សំអន ថា ៖ ម៉ែន សំអន ទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ហើយប្រហែលជាមិនធានាសុខភាពល្អបានយូរទេ ដោយសារគាត់គិតច្រើនរឿងអាមេរិកដាក់ទណ្ឌកម្មផង និងរឿងបែកបាក់ផ្ទៃក្នុង CPP ផង បណ្ដាលធ្វើអោយគាត់មានសម្ពាធឈាមឡើងខ្ពស់ ច្រាល់បុកឡើងទៅខួរក្បាល និងធ្វើអោយដាច់សរសៃឈាម ឥឡូវសង្គ្រោះបានហើយ តែមិនធានានោះទេ។ ចំនែកឯលោក ហ៊ុន សែន វិញក៏នៅដេកដូចគ្នាដែរ បើគាត់ចង់ចេញតតាំង លុះត្រាតែប្រើថ្នាំ លើសកម្រិតទៀត ទើបស្រែកបាន ប៉ុន្តែប្រហែលពេទ្យមិនអនុញ្ញាតទេមើលទៅ…» ជាព័ត៌មានប្រឌិត និងបង្កើតឡើងដើម្បីបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។

    គួរកត់សម្គាល់ផងដែរថា មួយរយៈពេលចុងក្រោយនេះ មានជនប្រើប្រាស់គណនីហ្វេសប៊ុកអនាមិកជាច្រើនបានព្យាយាមបំពុលព័ត៌មាននៅលើបណ្ដាញសង្គមមួយនេះ ក្នុងគោលបំណងធ្វើអោយចលាចលសង្គម។ ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានលើកឡើងថានឹងវែកមុខរកជនដែលនៅពីក្រោយការបង្ហោះព័ត៌មានបំពុលទាំងនោះមកទទួលទោសតាមច្បាប់អោយខាងតែបាន។

    អត្ថបទទាក់ទង