ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ីង ប៊ុនហៀង ប្រកាសច្រានចោល និងថ្កោលទោសខ្លាំងៗទៅកាន់ក្រុមប្រឆាំងអគតិដែលបំផ្លើសព័ត៌មានថា ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកស្រុកវិញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1275
លោក ហ៊ីង ប៊ុនហៀង ប្រកាសច្រានចោល និងថ្កោលទោសខ្លាំងៗទៅកាន់ក្រុមប្រឆាំងអគតិដែលបំផ្លើសព័ត៌មានថា ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកស្រុកវិញលោក ហ៊ីង ប៊ុនហៀង ប្រកាសច្រានចោល និងថ្កោលទោសខ្លាំងៗទៅកាន់ក្រុមប្រឆាំងអគតិដែលបំផ្លើសព័ត៌មានថា ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកស្រុកវិញ

នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមកប្រកាសច្រានចោលភ្លាមៗ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុត ទៅលើក្រុមប្រឆាំងអគតិទាំងឡាយដែលបានប្រឌិតព័ត៌មាន មកលើនាយឧត្តមសេនីយ៍ និងទៅលើឧត្តមសេនីយ៍យោធាជាច្រើនរូបផ្សេងទៀត ដែលក្រុមប្រឆាំងទាំងងងឹតងងុលខាងលើនេះ បានភូតកុហកថា នាយឧត្តមសេនីយ៍ ត្រៀមអមដំណើរជាមួយទណ្ឌិត សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News កាលពីព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានប្រកាសចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនអគតិទាំងនោះ ដែលធ្វើឲ្យមានការភ័ន្ដច្រឡំ និងខូចសណ្ដាប់ធ្នាប់សង្គម ក៏ដូចស្ថេរភាពនយោបាយនៅក្នុងប្រទេសផងដែរ។

ប្រតិកម្មវាយបក និងធ្វើឡើងភ្លាមៗខាងលើនេះ បន្ទាប់ពីក្រុមប្រឆាំងទំនងនៅក្រៅប្រទេស ដែលមានគណនី Facebook ឈ្មោះ Seng Ratana បានបង្ហោះខ្លឹមសារដោយបំពុលថា «ហ៊ីង ប៊ុនហៀង កំពុងនៅថៃត្រៀមអមដំណើរ និងការពារលោកប្រធានស្ដីទី សម រង្ស៊ី វិលត្រឡប់មកកាន់ប្រទេសកម្ពុជា នៅក្នុងខែកញ្ញាខាងមុខ ដូច្នេះនេះជាដំណឹងមួយដ៏រីករាយ និងរំភើបបំផុត។ ហើយមានឧត្តមសេនីយ៍ជាង២០រូបទៀត ក៏ត្រៀមចាំអមដំណើរលោកប្រធានស្ដីទី សម រង្ស៊ី តាមច្រកព្រំដែនខ្មែរ-ថៃផងដែរ»។

មេបញ្ជាការកងអង្គរក្សប្រមុខ នៃរាជរដ្ឋាភិបាល មានតែប្រកាសបកត្រឡប់ទៅវិញថា កងកម្លាំងអង្គរក្សនៅក្រោមបញ្ជារបស់លោកទាំងអស់ គឺពិតជាត្រៀមអមដំណើរ ប៉ុន្ដែអមដោយខ្នោះយកទៅជាមួយ ដើម្បីចាប់ទណ្ឌិតរូបនេះ និងបរិវារបស់ខ្លួន បើសិនឈានជើងចូលទឹកដីកម្ពុជាពេលណានោះ ពីព្រោះដីកាចាប់ខ្លួនរបស់តុលាការ ពាក់ព័ន្ធទៅនឹងបទល្មើសក្បត់ជាតិជាច្រើន កំពុងតែទទួលរងចាំទណ្ឌិតរត់ចោលស្រុករូបនេះ។

សូមបញ្ជាក់ថា ព័ត៌មាននៃការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី កំពុងតែផុសផុលតាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗពីសំណាក់មេដឹកនាំពួកគេ ប៉ុន្ដែសម្រាប់រាជរដ្ឋាភិបាលវិញ បានត្រៀមវិធានការរួចជាស្រេចនោះ គឺខ្នោះរង់ចាំទទួលជានិច្ច នៅពេលបង្ហាញវត្តមាននៅកម្ពុជាពេលណានោះ។ តែយ៉ាងណាក៏ដោយ យោងតាមចរិកធម្មជាតិរបស់ សម រង្ស៊ី ទណ្ឌិតរូបនេះ ដែលមានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលចូលស្រុកនោះឡើយ គ្រាន់តែប្រកាសភូតភរមតិជាតិ និងអន្ដរជាតិ ដើម្បីបង្ហាញការចាប់អារម្មណ៍ទៅលើខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ ស្របពេលដែលលំហូរនៃការគាំទ្ររបស់ប្រជាពលរដ្ឋ នៅក្នុងប្រទេសបានធ្លាក់ចុះយ៉ាងគំហុកជាក់ស្ដែង៕

អត្ថបទទាក់ទង