ខ្មែរប៉ុស្ដិ៍ Close

ទៀតហើយ! ក្រុមបំពុលសង្គមកំពុងបន្តបង្កើតព័ត៌មានក្លែងក្លាយព្រោងព្រាតនៅលើហ្វេសប៊ុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 2635
ទៀតហើយ! ក្រុមបំពុលសង្គមកំពុងបន្តបង្កើតព័ត៌មានក្លែងក្លាយព្រោងព្រាតនៅលើហ្វេសប៊ុកទៀតហើយ! ក្រុមបំពុលសង្គមកំពុងបន្តបង្កើតព័ត៌មានក្លែងក្លាយព្រោងព្រាតនៅលើហ្វេសប៊ុក

ជាថ្មីម្ដងទៀត គេសង្កេតឃើញមានការបង្ហោះព័ត៌មានក្លែងក្លាយព្រោងព្រាតនៅលើបណ្ដាញសង្គមដ៏ពេញនិយមនៅកម្ពុជា ដោយប្រើប្រាស់គណនីអនាមិកក្នុងគោលបំណងបង្កចលាចលនៅក្នុងសង្គម។

ក្នុងចំណោមព័ត៌មានប្រឌិតទាំងនោះ គេឃើញថាស្ទើតែទាំងអស់គឺជាព័ត៌មានមិនពិតពាក់ព័ន្ធនឹងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នានារបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលនេះត្រូវបានគេដឹងថាជាស្នាដៃរបស់ក្រុមប្រឆាំងដ៏ងងឹតងងុលមួយក្ដាប់តូចនៅឯក្រៅប្រទេស។

មហាជនបានស្នើអោយអាជ្ញាធរមានសមត្ថកិច្ចធ្វើការស្រាវជ្រាវរកអោយឃើញក្រុមជនអគតិទាំងនេះ និងពិនិត្យមើលលទ្ធភាពផ្លូវច្បាប់នានាដើម្បីទប់ស្កាត់សកម្មភាពបំំពុលទាំងឡាយ ដើម្បីធានាអោយបាននូវនិរន្តរភាពសន្តិភាព និងសុវត្ថិភាពនៅក្នុងសង្គមខ្មែរ។

ខាងក្រោមនេះជាព័ត៌មានប្រឌិតទាំងឡាយដែលបង្កើតដោយក្រុមអគតិទាំងនោះ៖

អត្ថបទទាក់ទង