ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក​ ចៅ​ ចាក់​ស្មុក​ ៖ សែស្រឡាយក្បត់ជាតិ!

ដោយ៖ ដួង និមល ​​ | ថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 1542
ហ្វេសប៊ុក​ ចៅ​ ចាក់​ស្មុក​ ៖ សែស្រឡាយក្បត់ជាតិ!ហ្វេសប៊ុក​ ចៅ​ ចាក់​ស្មុក​ ៖ សែស្រឡាយក្បត់ជាតិ!

ទំព័រហ្វេសប៊ុក ដែល​តែង​តែ​វិភាគ​ស៊ីជម្រៅ​នយោបាយ​នៅ​ស្រុក​ខ្មែរ នៅ​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨នេះ​ បាន​បង្ហោះ​ផ្សាយ​នូវ​អត្ថបទ​មួយ​អម​ដោយរូប​ភាព​ ដែល​ដាក់​ចំ​ណង​ជើងថា សែស្រឡាយក្បត់ជាតិ!

ខាង​ក្រោម​នេះ​ គឺ​ជា​ខ្លឹមសារ​ទាំង​ស្រុង​របស់​ ចៅ ចាក់​ស្មុក​៖

ការសារភាព និងទទួលស្គាល់ការពិតរបស់ សម រង្ស៊ី ដែលបានជួលក្រុមហ៊ុនធ្វើការផ្នែកទំនាក់ទំនងសាធារណៈក្នុងតម្លៃ ២៥ម៉ឺនដុល្លារដើម្បីបំផ្លាញកម្ពុជានេះ គឺកាន់តែបង្ហាញច្បាស់ពីសារជាតិក្បត់ជាតិរបស់ សម រង្ស៊ី ពីកំណើតមកតែម្តង។ នេះទំនងមិនជាលើកទី១ទេដែលក្រុមអ្នកនយោបាយប្រឆាំងចំណាយលុយជួលបរទេសឱ្យបំផ្លាញខ្មែរ គាំទ្រលើយុទ្ធនាការប្រឆាំង នឹងផលប្រយោជន៍ជាតិ និងប្រជាជន។

ការជួលបរទេសបំផ្លាញខ្មែរនេះ យើងអាចមើលឃើញពីការជួលអ្នកកាសែតបរទេសមួយចំនួនដែលធ្វើការងារនៅកាសែតភ្នំពេញ ប៉ុស្តិ៍ និង ឌឹ ខេម បូឌាដេលី រួមជាមួយអតីតអ្នកកាសែត អ្នកនិពន្ធសៀវភៅពីកម្ពុជាតាំងខ្លួនជាអ្នកវិភាគនយោបាយ ដើម្បីបញ្ចេញយោបល់ និងសរសេរព័ត៌មានបំភ្លៃ បំផ្លើសពីស្ថានភាពពិតនៅកម្ពុជាដើម្បីបំភ័ន្តមតិសាធារណៈ។

ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺរូបភាពកម្ពុជានៅលើបបូរមាត់ជនបរទេសមួយចំនួន និងលើសារព័ត៌មានបរទេសមួយចំនួន គឺកម្ពុជាជាប្រទេសដ៏អាក្រក់បំផុត ប៉ុន្តែកម្ពុជាពិតគឺកម្ពុជាដែលពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ និងវិបុលសុខ ប្រជាជនរីករាយនឹងការរីកចម្រើនក្នុងជីវភាព។ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង ដោយឃុបឃិតនឹងជនបរទេសទាំងនេះបានរៀបចំរបៀបវារៈនយោបាយប្រឆាំងនឹងកម្ពុជា បំផ្លាញផលប្រយោជន៍ជាតិ ដើម្បីបំពេញមហិច្ឆតាអំណាច។ នេះជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។

ដោយ៖ ចៅចាក់ស្មុក

អត្ថបទទាក់ទង