ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1366
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?

    នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ លើទំព័រហ្វេសប៊ុករបស់លោកថា “សុខសប្បាយជាទេ បងប្អូនជនរួមជាតិ?” ព្រមទាំងបានបង្ហាញប្រាប់ពីសុខភាពរបស់លោកផងដែរថា “សុខភាពខ្ញុំ គឺរឹងមាំធម្មតាទេ។”។

    នៅក្នុងសារនោះដែរ លោកក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃស្អែកនេះ លោកនឹងត្រូវជួបទទួលភ្ញៀវមកពីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្មនៅទីស្តីការគណៈរដ្ឋមន្ត្រី។

    លើសពីនេះទៅទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “អរគុណបងប្អូនដែលបានជូនពរខ្ញុំ។ អ្វីដែលសំខាន់បំផុតចំពោះខ្ញុំ គឺបងប្អូនជនរួមជាតិមានការងារមុខរបររស់នៅសុខសប្បាយ និងកូនចៅមានឱកាសទៅសាលារៀននៅគ្រប់ទីកន្លែង។”។

    លោកក៏បានបន្ថែមទៀតថា “ខ្ញុំសូមជូនពរ និងអរគុណបងប្អូនដែលបានចូលរួមថែរក្សាសន្តិភាព និងចូលរួមអភិវឌ្ឍប្រទេសជាតិយើងអោយកាន់តែរីកចម្រើនទៅមុខ៕”៕

    អត្ថបទទាក់ទង