ខ្មែរប៉ុស្ដិ៍ Close

    ស្អែកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការនាំចូលសំរាមមកកម្ពុជា ចំនួន៨៣កុងតឺន័រ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1806
    ស្អែកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការនាំចូលសំរាមមកកម្ពុជា ចំនួន៨៣កុងតឺន័រស្អែកនេះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធការនាំចូលសំរាមមកកម្ពុជា ចំនួន៨៣កុងតឺន័រ

    អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន នៅវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ស្អែកនេះ ពាក់ព័ន្ធជាមួយការនាំចូលសំរាមពីបរទេស មកប្រទេសកម្ពុជា ហើយត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៨៣កុងតឺន័រ នៅកំពង់ផែស្វ័យតខេត្តព្រះសីហនុ។ សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅទីស្នាក់ការគយ និងរដ្ឋាករចាស់ ទល់មុខធនាគារជាតិនៃកម្ពុជា។

    សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាកសំណល់សំរាមដែលគេបោះចោល លួចនាំមកពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការបង្ក្រាបបាន នៅខេត្តព្រះសីហនុ។ សំរាមប្លាស្ទិក ទាំង៨៣កុងទឺន័រ ទម្ងន់ប្រមាណ១,៦០០តោន ៕

    អត្ថបទទាក់ទង