ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថាកម្ពុជាស្ថិតនៅក្រោមអាណានិគមចិន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1241
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថាកម្ពុជាស្ថិតនៅក្រោមអាណានិគមចិនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រានចោលការលើកឡើងថាកម្ពុជាស្ថិតនៅក្រោមអាណានិគមចិន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបដិសេធចំពោះការលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងក្រោមអណានិគមចិន។ លោកបានបន្ថែមថា លោកបាននិងកំពុងធ្វើទំនាក់ទំនងនិងធ្វើការជាមួយថ្នាក់ដឹកនាំចិនបីជំនាន់ហើយគឺជំនាន់លោកប្រធានាធិបតី ហ្សាង ហ្សីមីង លោក ហ៊ូ ជិនតាវ និងបច្ចុប្បន្ននេះគឺលោកប្រធានាធិបតី ស៊ី ជីនពីង ដែលសុទ្ធតែជាមនុស្សមានអាយុច្រើនជាងលោក លើកលែងតែប្រធានាធិបតី ស៊ី ជីនពីង ដែលប្អូនលោកពីរឆ្នាំ ប៉ុន្តែចិនមានការគោរពខ្លាំងណាស់ចំពោះកម្ពុជា។ ប្រទេសតូចមួយនិងក្រ ប៉ុន្តែត្រូវបានទទួលការគោរព និងស្មើភាពជាមួយនឹងមនុស្សចាស់ ហើយជាប្រទេសធំមួយ គឺនេះហើយជារបៀបដែលយើងធ្វើការជាមួយគ្នា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលបាននិងកំពុងដំណើរការសាងសង់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា លោកមិនយល់ទាល់តែសោះ ប្រទេសខ្លះរកស៊ីជាមួយប្រទេសចិនច្រើនជាងកម្ពុជាឆ្ងាយណាស់ ប៉ុន្តែគេបែរជាអត់មានបញ្ហាអ្វីដែលត្រូវរិះគន់ទាល់តែសោះ គេនាំគ្នាដណ្តើមយកប្រទេសចិនឱ្យទៅវិនិយោគនៅក្នុងប្រទេសរបស់ខ្លួនដើម្បីនាំមកនូវការអភិវឌ្ឍរីកចម្រើនសម្រាប់ផលប្រយោជន៍ជាតិនិងប្រជាជនរបស់គេ៕

អត្ថបទទាក់ទង