ខ្មែរប៉ុស្ដិ៍ Close

    ផ្អែមល្ហែមអីយ៉ាងនេះ! ប្តី របស់តារារូបស្រីខាត់ សុឃីម ធ្វើអោយនាងភ្ញាក់ផ្អើល ឃើញហើយគួរអោយច្រណែន (មានវីដេអូ)

    ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 3481

    តារាចម្រៀងចាស់វស្សា ប៉ុន្តែនៅតែអាចរក្សាកេរ្តិ៍ឈ្មោះល្បីរបស់ខ្លួន អ្នកនាង ខាត់ សុឃីម នៅពេលនេះ នាងកំពុងតែទាញយកប្រជាប្រិយភាពពីមហាជនបន្ថែមទៀត បន្ទាប់ពីបានបង្ហាញខ្លួននៅក្នុង ខ្សែភាពយន្តភាគដ៏កំពុងពេញនិយមរឿង «បិសាចគួរឲ្យស្រលាញ់»

    ដោយឡែក បើងាកមកមើលជីវិតក្រៅសិល្បៈរបស់អ្នកនាង ខាត់ សុឃីម វិញ នាងតែងតែធ្វើឲ្យមហាជនមួយចំនួន លួចច្រណែនជីវិតគ្រួសាររបស់ខ្លូន នៅពេលដែលឃើញ ស្វាមីរបស់នាង ធ្វើរឿងស្វីតៗដាក់នាងជារឿយៗ ដែលបង្ហោះនៅលើបណ្តាញសង្គម។

    យ៉ាងណាមិញ កាលពីម្សិលមិញ តារាចម្រៀងជើងចាស់ម្នាក់នេះ បានធ្វើឲ្យមហាជន និងអ្នកគាំទ្ររបស់ខ្លួនមួយចំនួន លួចច្រណែននឹងនាងទៀតហើយ បន្ទាប់ពីឃើញនាងបង្ហោះវីដេអូមួយ នៅលើបណ្តាញសង្គម។ ក្នុងនោះដែរ ដោយផ្អែកលើវីដេអូ ប្រមាណជាង១នាទី បានឲ្យឃើញថា ស្វាមីរបស់អ្នកនាង ខាត់ សុឃីម បានប្រោសទឹក ដើម្បីឲ្យនាងជួបតែរឿងល្អៗ និងជោគជ័យក្នុងការងារ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់តារារូបនេះ ថែមទាំងថើបក្បាលនាង៣ដង ដែលមើលទៅស្ទើរតែធ្វើឲ្យអ្នកគាំទ្រ លើសជាតិស្ករទៅហើយ។

    ទោះជាយ៉ាងណាក្តី បើទោះជាប្តីប្រពន្ធមួយគូនេះ មានវ័យខុសគ្នាបន្តិចមែន ក៏ប៉ុន្តែភាពផ្អែមល្ហែមរបស់អ្នកទាំង២ ពិតជាធ្វើឲ្យអ្នកគាំទ្រមួយចំនួនលួចច្រណែន មិនតិចនាក់នោះទេ៕

    ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

    អត្ថបទទាក់ទង