ខ្មែរប៉ុស្ដិ៍ Close

តើបងប្អូនត្រៀមខ្លួនហើយឬនៅសម្រាប់សង្ក្រាន្តឆ្នាំថ្មី

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2323
តើបងប្អូនត្រៀមខ្លួនហើយឬនៅសម្រាប់សង្ក្រាន្តឆ្នាំថ្មីតើបងប្អូនត្រៀមខ្លួនហើយឬនៅសម្រាប់សង្ក្រាន្តឆ្នាំថ្មី

មហាសង្ក្រាន្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស ២០១៨ ម.ស ១៩៤០ ចុ.ស ១៣៨០ សង្ក្រាន្តឆ្នាំនេះនិងចូលមកនៅថ្ងៃសៅ ១៤ រោច ខែចែត្រ ត្រូវនិងថ្ងៃទី១៤ ខែមេសា គ.ស ២០១៨ វេលាម៉ោង ៩ និង ១២នាទីព្រឹក ទេ

 

ពធីតាដែលនឹងចូលមកបំរើមនុស្សលោកគឺ ព្រះនាង មហោទរាទេវី បុត្រីទី៧ នៃកបិលមហាព្រហ្ម តំណាងឱ្យថ្ងៃសៅរ៍ មានផ្កាត្រកៀត សៀតនៅព្រះកាណ៌ ភក្សាហារ សត្វទ្រាយ ព្រះហស្ថស្ដាំ កងចក្រ ព្រះហស្ដឆ្វេង ត្រីសូល៍ គង់លើម្យូរ៉ា ឬសត្វក្ងោក

 

វារៈមហាសង្ក្រាន្ត ថ្ងៃសៅរ៍ ១៤រោច ខែ ចែត្រ

ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ.ស២០១៨

វេលាម៉ោង ០៩: ១២ នាទី ព្រឹក ជាថ្ងៃចូលឆ្នាំច សំរឹទ្ធិស័ក

វារៈវ័នបត

ថ្ងៃអាទិត្យ ១កើត ខែពិសាខ

ត្រូវនឹងថ្ងៃទី១៥ ខែ មេសា គ.ស ២០១៨

 

វារៈឡើងស័ក ថ្ងៃច័ន្ទ ២កើត ខែពិសាខ

ត្រូវនឹងថ្ងៃទី១៦ ខែ មេសា គ.ស ២០១៨

វេលាម៉ោង ១២:៥៩នាទី ២៤ វិនាទី

គម្រប់ជាសង្ក្រាន្តបីថ្ងៃ