ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះចុះដុតកម្ទេចចោលមធ្យោបាយបង្កបទល្មើសព្រៃឈើនៅភូមិសាស្រ្ត ឃុំសណ្ដាន់ ស្រុកសណ្ដាន់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1228

ក្រោយពីទទួលព័ត៌មានថាមានរថយន្តប៉ាកុង (រ៉េវ) ចំនួន២គ្រឿង និងម៉ាស៊ីនរ៉ៃអារឈើលាក់ទុកនៅភូមិជាំផ្អប់ ឃុំសណ្តាន់ ស្រុកសណ្តាន់ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះ និងមន្ទីរអង្គភាពពាក់ព័ន្ធចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩។

ក្រុមការងារ បានរកឃើញមធ្យោបាយបង្កបទល្មើសធនធានធម្មជាតិ ដែលជនល្មើសយកមកលាក់ទុករួមមាន៖ រថយន្តបាកុងកែច្នៃចំនួន០២គ្រឿង ម៉ាស៊ីនរ៉ៃចំនួន០៨គ្រឿង ម៉ាស៊ីនម៉ាស៊ូត២៤សេសចំនួន ០១គ្រឿង កៅឡាក់ចំនួន០២គ្រឿង ជើងកៅឡាក់ចំនួន០៨គ្រឿង ជើងរ៉ៃចំនួន២៧ដើម និងរណារខ្សែចំនួន ៣០ខ្សែ។ មធ្យោបាយបង្កបទល្មើសព្រៃឈើទាំងអស់នេះ ត្រូវបានដុតកម្ទេចចោលនៅនឹងកន្លែងនារសៀលថ្ងៃដដែលនោះតែម្ដង៕

អត្ថបទទាក់ទង