ខ្មែរប៉ុស្ដិ៍ Close

    មន្ត្រី-បុគ្គលិកចំនួន ៣០ នាក់មកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា សិក្សាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1006
    មន្ត្រី-បុគ្គលិកចំនួន ៣០ នាក់មកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា សិក្សាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផលិតវីដេអូខ្លីមន្ត្រី-បុគ្គលិកចំនួន ៣០ នាក់មកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា សិក្សាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី

    នៅថ្ងៃទី០៧ ដល់ថ្ងៃ០៩ ខែសីហា ឆ្នាំ២០១៩ មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា ចំនួន៣០នាក់ បានសិក្សាវគ្គបណ្ដុះបណ្ដាលលើជំនាញមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។

    វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងលើផ្នែកចងក្រងឯកសាររូបភាព ព្រមទាំងចេះវិភាគលើមុំសំខាន់ៗនៃខ្លឹមសាររួមដើម្បីរំលេចនូវខ្លឹមសារគោលមានភាពច្បាស់លាស់ ងាយយល់ ងាយស្តាប់។ ពិសេសការសរសេរអត្ថបទ ចាប់មុំសរសេរសាច់រឿង ចាប់មុំការមេរ៉ា និងបច្ចេកទេសថតដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។

    ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រៅពីសិក្សាទ្រឹស្តី នឹងតម្រូវឱ្យសិក្ខាកាមចុះអនុត្តជាក់ស្តែងក្នុងការផលិតវីដេអូខ្លីៗផងដែរ និងយកមកកាត់តវីដេអូរៀបចំជាសាច់រឿង ដើម្បីអាចឱ្យសិក្ខាកាមហ្វឹកហាត់ព្រមគ្នាដើម្បីឱ្យការផលិតវីដេអូនេះមានស្តង់ដារ និងគុណភាព។

    ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះវីដេអូខ្លីៗ យល់ដឹងពីការបង្កើតវីដេអូខ្លីៗ យល់ដឹងពីការប្រើប្រាស់កាមេរ៉ា យល់ដឹងពីកម្មវិធីបង្កើតវីដេអូខ្លីៗ អាចបង្កើតវីដេអូខ្លីៗមានរយៈពេល២នាទី។

    សូមបញ្ជាក់ថា គ្រូបង្គោលនៃវគ្គសិក្សានេះ គឺលោក ប៉ោយ ឈុនលី ស្ថាបនិកប៉ោយស្ទូឌីយោ និងបាយម៉ានហ្វៀម ដែលមានបទពិសោធន៍លើវិស័យផលិតកុនរយៈពេលជាង ១៣ឆ្នាំមកហើយ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

     

    អត្ថបទទាក់ទង