ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ស្រីលង្កា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ នៅវិមានសន្តិភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1229
    កម្ពុជា-ស្រីលង្កា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ នៅវិមានសន្តិភាពកម្ពុជា-ស្រីលង្កា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ នៅវិមានសន្តិភាព

    បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅវេលាម៉ោង៤៖២០នាទីរសៀល ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កា បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២។

    ទី១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។ ចុះហត្ថលេខាដោយ៖ លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ ក្រសួងការបរទេសកម្ពុជា និងលោក Vansantha Senanayake មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសស្រីលង្កា។
    ទី២៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មក្រុងកូឡំបូ។ ចុះហត្ថលេខាដោយលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាមួយប្រធានសភាពាណិជ្ជកម្មស្រីលង្កា។

    សូមបញ្ជាក់ថា ប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena បានអញ្ជើញមកដល់កម្ពុជា នៅម៉ោងជាង ១១៖០០ ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

    នៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ លោកបានអញ្ជើញចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ព្រមទាំងបានទៅបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋផងដែរ៕

    អត្ថបទទាក់ទង