ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-ម៉ាឡេស៊ី បង្កើននូវកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យកីឡា កសិកម្ម និងទេសចរណ៍

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1556
    កម្ពុជា-ម៉ាឡេស៊ី បង្កើននូវកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យកីឡា កសិកម្ម និងទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី បង្កើននូវកិច្ចសហប្រតិបត្តិការនឹងគ្នាលើវិស័យកីឡា កសិកម្ម និងទេសចរណ៍

    នៅរសៀលថ្ងៃទី៨ ខែ សីហា ឆ្នាំ២០១៩ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងមន្ទីរពាក់ព័ន្ធបានជួបធ្វើកិច្ចពិភាក្សាការងារមួយចំនួនជាមួយប្រតិភូស្ថានទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក Eldeen Husaini Mohd Kashim ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា នឹងសហការី នៅសាលាខេត្តសៀមរាប។
    ក្នុងកិច្ចស្វាគមន៍នោះ លោក ទៀ សីហា ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ព្រមសក្តានុពលរបស់ខេត្ត ដោយពឹងផ្អែកលើវិស័យកសិកម្ម និងទេសចរណ៍។

    ក្នុងនោះដែរ លោក Eldeen Husaini Mohd Kashim ក៏បានធ្វើការបញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូ មកកាន់ខេត្តប្រវត្តិសាស្ត្រសៀមរាប ដោយបានផ្តោតសំខាន់ទៅលើវិស័យទេសចរណ៍ កសិកម្ម ដោយវិស័យទេសចរណ៍នេះ ហើយដែលនាំមកនូវចំណូលមិនចេះរីងស្ងួត ហើយរដ្ឋាភិបាលម៉ាឡេស៊ី ក៏ចង់បានការផ្លាស់ប្តូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ ។ លោកក៏បានបញ្ជាក់ថា នេះជាខេត្តទី៤ហើយ ក្នុងដំណើរចុះបំពេញបេសកកម្មរបស់ប្រតិភូឯកអគ្គរដ្ឋទូត តាមបណ្តាខេត្ត គោលដៅទេសចរណ៍។

    ម៉្យាងទៀតដំណើរបំពេញបេសកកម្មនេះ គឺដើមី្បជួបធ្វើកិច្ចពិភាក្សាជាមួយគណៈអភិបាលខេត្ត លើការងារមួយចំនួន ក្នុងការបង្កើននូវកិច្ចសហប្រតិបត្តិការនឹងគ្នា រវាងប្រទេសម៉ាឡេស៊ី និង រដ្ឋបាលខេត្តសៀមរាប ។ ក្នុងនោះដែរគណៈប្រតិភូក៏បានបញ្ជាក់ពីគោលដៅឆ្នាំ២០២០នៃប្រទេសម៉ឡេស៊ី និងក្លាយទៅជាតំបន់ទស្សនា ព្រមទាំងបាន ស្នើសុំដាក់ជូននូវគម្រោងមួយចំនួន ដោយបានផ្តោតសំខាន់លើវិស័យកីឡា ( វាយកូនហ្គោល និង បាល់បោះ ) ។

    លោក ទៀ សីហា ក៏បានថ្លែងអំណរគុណចំពោះប្រតិភូ ដែលបានលើកនូវគោលគំនិតល្អៗ ក្នុងកិច្ចសហប្រតិបត្តិ ការនឹងគ្នា រវាងប្រទេសម៉ាឡេស៊ី និង កម្ពុជា សំខាន់ខេត្តសៀមរាប ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការនឹងគ្នាបានយូរអង្វែង ។

    លោកអភិបាលខេត្ត ក៏បានគូសបញ្ជាក់ថា វិស័យកីឡា ក៏ជាចលករមួយក្នុងការជម្រុញដល់វិស័យទេសចរណ៍ ហើយក៏នាំមកនូវសុខភាព រាងកាយរឹងមាំទៀតផង។ ម៉្យាងទៀតដោយខេត្តសៀមរាប ជាគោលដៅនៃភ្ញៀវទេសចរណ៍លើសកលលោក ចូលមកទស្សនាកម្សាន្ត ហើយ ភ្ញៀវមួយចំនួន ដែលជាអ្នកស្នេហាកីឡា ក៏បានចូលរួមប្រកួតជាមួយយុវជនកម្ពុជា ហើយនៅខេត្តសៀមរាប ក៏មានទីកន្លែងវាយកូនហ្គោលចំនួន ៣កន្លែងផងដែរ៕

    អត្ថបទទាក់ទង