ខ្មែរប៉ុស្ដិ៍ Close

    រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1020
    រដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញរដ្ឋបាលរាជធានីភ្នំពេញ សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ

    នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ក្រោមអធិបតីភាព លោក ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

    បន្ទាប់ពីចប់ពិធីសម្ពោធលោក​ ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយលោក​ ហូរីណូអ៊ូឈី ហុីដេហុីសា ( HORINOUCHI Hidehisa ) ដែលចប់អាណត្តិក្នុងការបំពេញភារកិច្ចការងារការទូតរបស់លោក។

    អភិបាលរាជធានីភ្នំពេញ បានកោតសរសើរការងាររបស់លោកឯកអគ្គរដ្ឋទូត ដែលបំពេញភារកិច្ចនាពេលកន្លងមកនេះ ដោយបានជួយដល់រាជធានីភ្នំពេញទាំងវិស័យអប់រំ វិស័យដឹកជញ្ជូនសាធារណៈ ( ប្រព័ន្ធចរាចរណ៍ ប្រព័ន្ធប្រឡាយ-លូ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ )។ល៕

    អត្ថបទទាក់ទង