ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសមិន​ចរចាជាមួយ​ក្រុម​ក្បត់​ជាតិជាដាច់​ខាត

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 1015
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រកាសមិន​ចរចាជាមួយ​ក្រុម​ក្បត់​ជាតិជាដាច់​ខាត សម្តេច​តេជោ ហ៊ុន សែន ប្រកាសមិន​ចរចាជាមួយ​ក្រុម​ក្បត់​ជាតិជាដាច់​ខាត

ថ្លែងចេញ​ពី​ពិធីប្រគល់សញ្ញាបត្រជូនដល់ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប សរុបចំនួន ២,១២៥ នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ២០១៨នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន​បញ្ជាក់​យ៉ាង​ម៉ឺង​ម៉ាត់​ថា លោកគ្មាន​ការ​ចរចាណាមួយ​ជាមួយ​ពួក​ក្បត់​ជាតិ​ជាដាច់​ខាត​។

ពួក​ក្បត់​ជាតិ អាច​ជា​ការ​ថ្លែង​សំ​ដៅទៅ​ទណ្ឌិត សម រង្ស៊ី ដែល​ធ្លាប់​ជា​ដៃ​គូសន្ទនា​ពី​មុន​មក​ ខណៈដែល​មេដឹកនាំ​បក្សប្រឆាំង​រូប​នេះ បាន​បង្ហោះ​សារបង្ហាញ​នូវ​ការ​ប៉ុនប៉ង​ចង់​វិល​ទៅ​រក​តុចរចាវិញ​ បន្ទាប់​ពី​ទ័ល​ច្រក​ផ្នែក​នយោបាយ​។ ប៉ុន្តែ នៅ​ថ្ងៃ​នេះ​  សម្តេច​តេជោ ហ៊ុន សែន ​បាន​បញ្ជាក់ជំ​ហរយ៉ាង​ច្បាស់​ថា ៖

១ . គ្មាន​ការ​ចរចាជា​មួយ​ពួក​ក្បត់​ជាតិ​

២. គ្មាន​ការ​លើក​លែង​ទោស ឬបន្ធូរបន្ថយទោសឱ្យ​ពួក​ក្បត់​ជាតិនោះ​ទេ។

បន្ថែម​ពី​លើ​នេះ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​រំ​លឹក​ជា​ថ្មី​ថា « លោកឯង​បាន​បង្កើតនូវ​ហឹង្សាតាម​រយៈការ​ដុត​រូប​ទីងមោង ដែល​មាន​រូប​សម្តេច​ ដែល​ជា​ការ​ប្រមាថចំ​ពោះ​រូប​លោក។ សម្តេច​ក៏បាន​ថ្លែង​ផង​ដែរថា វប្បធម៌សន្ទនាត្រូវ​បាន​បំ​ផ្លាញ​ដោយសារអតីតមេដឹកនាំបក្សប្រឆាំង​បាន​ប្រមាថមកលើសម្តេច​ និង​ចោទមកលើ​ក្រុម​គ្រួសារសម្តេច​ ដូចជា​ ថា ហ៊ុន ម៉ាណែត ជា​កូន​របស់អតីត​មេដឹកនាំ​វៀតណាម​ជាដើម​ ដែល​ពាក្យសម្តី​ទាំង​អស់​នេះ​ហើយ មាន​តម្លៃ​ស្មើ​នឹង​ការចាប់​ដៃជាន់ជើង ឬជា​អ្នក​បំ​ផ្លាញ​វប្បធម៌សន្ទនា។

សម្តេច​តេជោ ក៏បាន​បន្ថែម​ដែរថា បើទោះ​ជា​បក្សប្រឆាំង​បង្កើន​ការ​រិះគន់​ និង​និយាយ​បំ​ភ្លើស​ថា ស្ថានភាព​នៅកម្ពុជា​អាក្រក់​ និង​មាន​វិបត្តិយ៉ាង​ណា​ក្តី ក៏សម្តេច​បញ្ជាក់យ៉ាង​ច្បាស់ថា នៅ​ពេល​ខាងមុខ​នឹង​មាន​ការ​បោះ​ឆ្នោតដោយ​មិន​អាក់ខាន​នោះទេ។

 

 

អត្ថបទទាក់ទង