ខ្មែរប៉ុស្ដិ៍ Close

    មិនមែនស្រុកគេទេ! ភ្លៀងធ្លាក់ខ្លាំងបណ្ដាលអោយបាក់ដីរលំធ្លាក់មកលើផ្លូវជាតិលេខ៥៥

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 1680

    នាថ្ងៃទី០៩ និង១០ ខែសីហា ឆ្នាំ២០១៩ ផ្លូវជាតិលេខ ៥៥ បានរងគ្រោះដោយបាក់ដីធ្លាក់មកលើតួផ្លូវ ចន្លោះ គ.ម ១៤៣ ដល់ គ.ម ១៦០ (តំបន់លើភ្នំ ១៥០០) បណ្តាលអោយមានការកាត់ផ្តាច់ចរាចណ៍ ដោយសារភ្លៀងធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា។ នេះបើតាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាថ្ងៃនេះ។

    ក្រសួង និង​អាជ្ញាធរមូលដ្ឋាន បានសហការណ៍គ្នាយកគ្រឿងចក្រ កៀរ និងចូកដី ដើមឈើចេញហើយ ហើយចរាចរណ៍ក៏អាចដំណើរការបានវិញដែរ ប៉ុន្តែភ្លៀងនៅតែបន្តធ្លាក់មកទៀត។

    អាស្រ័យដូចបានជម្រាបជូនខាងលេី​នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន​ និងប្រុងប្រយ័ត្នទាំងអស់គ្នាដេីម្បីសុខសុវត្ថិភាពក្នុងការធ្វេីដំណេីរ៕