ខ្មែរប៉ុស្ដិ៍ Close

ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍​ ផ្ញើលិខិតថ្លែងអំណរគុណលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2605

លោកស្រី អាន មីន ហ្គ្រីហ្វីត ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ផ្ញើលិខិតថ្លែងអំណរគុណ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលបានចាត់មន្ដ្រីជាន់ខ្ពស់ ដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក។ នេះបើយោងតាមលិខិតរបស់លោកស្រី អាន មីន ហ្គ្រីហ្វីត ដែលក្រុមការងារទទួលបាននៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ។

នៅក្នុងលិខិតនេះដែរ ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច ដែលបានចាត់តាំងមន្ដ្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ឲ្យដឹកនាំគណៈកម្មការកម្ពុជា សម្រាប់ការរុករកអដិ្ឋធាតុទាហានអាមេរិក»។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ឲ្យលោក ជុំ សុន្ទរី ឯកអគ្គរាជទូត នៅសហរដ្ឋអាមេរិក ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ លើកទី៥០ របស់សម្ព័ន្ធជាតិ នៃគ្រួសារទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម។

ខាងក្រោមនេះជាលិខិតរបស់ប្រធានសម្ព័ន្ធគ្រួសាររបស់ឈ្លើយសឹក និងទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍៖