ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តស្វាយរៀង ចូលរួមលើកទឹកចិត្តសិស្សានុសិស្ស និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលគរុកោសល្យនិងវិក្រឹត្តិការ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1884
    អភិបាលខេត្តស្វាយរៀង ចូលរួមលើកទឹកចិត្តសិស្សានុសិស្ស និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលគរុកោសល្យនិងវិក្រឹត្តិការអភិបាលខេត្តស្វាយរៀង ចូលរួមលើកទឹកចិត្តសិស្សានុសិស្ស និងបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅមណ្ឌលគរុកោសល្យនិងវិក្រឹត្តិការ

    នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយលោក រស់ ផារិទ្ធ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត លោកស្នងការស្នងការរង នគរបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុងស្វាយរៀង និងវត្តមានអ្នកមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលគរុកោសល្យ និងវិក្រឹត្តិការខេត្ត ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តស្វាយរៀង មានបេក្ខជនសរុបចំនួន ៣.៩៤៩នាក់ ស្រី ១.១៨៨៩នាក់៖
    *ក្នុងនោះ បេក្ខជនចំណេះដឹងទូទៅមានចំនួន៣.៣១២នាក់ ស្រី ១.៦២៤ នាក់
    *បេក្ខជនភាសារអង់គ្លេសមានចំនួន ៣.៩២៧នាក់ ស្រី ១.៨៧៨នាក់
    *បេក្ខជនស្វ័យរិនមានចំនួន ៥០១នាក់ ស្រី២៤៣នាក់
    *បេក្ខជនបំពេញវិជ្ជាចំនួន ១១៥នាក់ ស្រី២០នាក់
    *បេក្ខជនស្វ័យរិនបំពេញវិជ្ជាចំនួន ២១នាក់ ស្រី០២នាក់ និងបេក្ខជនភាសារបារាំងចំនួន២២នាក់ ស្រី១១នាក់។

    ចំពោះមណ្ឌលប្រឡងមានចំនួន ៧មណ្ឌល ស្មើនឹង ១៥៩បន្ទប់ រួមមានមណ្ឌលវិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ,មណ្ឌលវិទ្យាល័យ ហ៊ុន សែន ចេក, មណ្ឌលបឋមសិក្សាព្រះសីហនុ, មណ្ឌលវិទ្យាល័យស្វាយរៀងខាងជើង,មណ្ឌលវិទ្យាល័យស្វាយរៀងខាងត្បូង,មណ្ឌលបឋម ២ធ្នូ និងមណ្ឌលសាលាគរុកោសល្យខេត្តស្វាយរៀង៕

    អត្ថបទទាក់ទង