ខ្មែរប៉ុស្ដិ៍ Close

    អភិបាលរងខេត្តស្វាយរៀង ផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស និងបើកវិញ្ញាសារនៅថ្ងៃទី២ នៃការប្រឡងបាក់ឌុប

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1644
    អភិបាលរងខេត្តស្វាយរៀង ផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស និងបើកវិញ្ញាសារនៅថ្ងៃទី២ នៃការប្រឡងបាក់ឌុបអភិបាលរងខេត្តស្វាយរៀង ផ្តល់កម្លាំងចិត្តដល់សិស្សានុសិស្ស និងបើកវិញ្ញាសារនៅថ្ងៃទី២ នៃការប្រឡងបាក់ឌុប

    នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីបើកវិញ្ញាសារសម្រាប់ថ្ងៃទីពីរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលសាលាបឋមសិក្សា ២ធ្នូ ស្ថិតនៅក្នុងសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    ក្នុងកម្មវិធីនេះដែលដោយមានការអញ្ជើញចូលរួមពីគណៈ មេប្រយោគអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ ប្រធាន អនុប្រធានមន្ទីរក្នុងខេត្ត និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើសាក្សីលើការពិនិត្យភាព បិទជិតមានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខបេក្ខជន៕

    អត្ថបទទាក់ទង