ខ្មែរប៉ុស្ដិ៍ Close

    លិខិតមិត្តអ្នកអាន៖ ភាពអត់ធ្មត់បានឆ្លងកាត់បន្ទាត់ក្រហម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1648
    លិខិតមិត្តអ្នកអាន៖ ភាពអត់ធ្មត់បានឆ្លងកាត់បន្ទាត់ក្រហមលិខិតមិត្តអ្នកអាន៖ ភាពអត់ធ្មត់បានឆ្លងកាត់បន្ទាត់ក្រហម

    ភាពគឃ្លើនល្មើសច្បាប់ មួលបង្កាច់ បរិយារកេរ្តិ៍ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ ទណ្ឌិត សម រង្ស៊ី ត្រូវតែបង់តម្លៃខាងផ្នែកផ្លូវច្បាប់។ នៅថ្ងៃទី២០ ខែសីហា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលជាដន្លងសពនាយឧត្តមសេនីយ៍ ហុក ឡងឌី និងលោកឌី វិជ្ជា កូនប្រុសបង្កើតនាយឧត្តម សេនីយ៍ហុក ឡងឌី បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការបារាំងប្តឹងទណ្ឌិត សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាសាធារណៈកាលដែលទណ្ឌិតសម រង្ស៊ី បានចោទប្រកាន់និងមួលបង្កាចដោយគ្មានមូលដ្ឋានទាក់ទងនឹងការស្លាប់របស់នាយឧត្តមសេនីយ៍ហុងឡងឌី។

    រឿងក្តីនៅតុលាការបារាំងនេះបានធ្វើឱ្យ សម រង្ស៊ី វ័ណ្ឌកកាន់តែខ្លាំងនឹងច្បាប់ខណៈពាក្យបណ្តឹងជាច្រើន នៅកម្ពុជាកុំរួតរឹតខ្លួន ហើយពេលនេះមានសំណុំរឿងប្រឆាំងនឹងខ្លួននៅប្រទេសបារាំងទៀតដោយសារតែ ទង្វើបំពាន ច្បាប់ និងអណ្តាតឥតឆ្អឹងចេះតែហារស្តីគ្មានគិតពិចារ ណា។​ ការឈានមកដល់ការសម្រេចចិត្តប្តឹងប្តល់នេះក៏ព្រោះតែភាពអត់ធ្មត់ដែលសម្តេចតែងតែមានចំពោះជន រួមជាតិរបស់សម្តេចបានឆ្លងកាត់បន្ទាត់ក្រហមពោលគឺអស់ការអត់ធ្មត់ហើយ។

    សេចក្តីប្រកាសព័ត៌មានជូនដំណឹងអំពីការដាក់ពាក្យណ្តឹង សម រង្ស៊ី បានលើកឡើងថា «តាមមនសិការ និងបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន និងនយោបាយរបស់សម្តេចតេជោ ដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិរបស់សម្តេច, សម្តេចតេជោ មិនចង់ប្តឹងបុគ្គល សម រង្ស៉ី នោះទេ ប៉ុន្តែការចោទប្រកាន់ខាងលើនេះ គឺមិនអាចអត់ឱនឲ្យបានជាដាច់ខាត និងជាមូលហេតុដែលនាំឲ្យសម្តេចតេជោ បានសម្រេចចិត្តប្តឹងបុគ្គលម្នាក់ដែលជាជនរួមជាតិរបស់សម្តេច។ តុលាការបារាំង នឹងត្រូវធ្វើការវិនិឆ្ឆ័យថា «ករណីនេះគឺជាការ រំលោភបំពាន លើដែននៃសេរីភាពបញ្ចេញមតិ»។

    តាមរយៈសារខាងលើនេះបញ្ជាក់ឱ្យឃើញថា សម្តេចតេជោ ហ៊ុន សែន គឺជាបុគ្គដែលតែងតែអត់ឱន និងសណ្តោសប្រណីជនរួមជាតិសម្តេចហើយពេលខ្លះដល់ដៃគូនយោបាយប្រកួតប្រជែងរបស់ខ្លួនផងដែរ។ ទណ្ឌិត សម រង្ស៊ី ផ្ទាល់ដែលតែងតែព្យាយាមវាយផ្តួលសម្តេចតេជោ ហ៊ុន សែន គ្រប់កាលៈទេសៈតែងតែទទួលបាននូវការសណ្តោសប្រណៃពីសម្តេចតេជោ ហ៊ុន សែន ជា ច្រើនលើករួចមកហើយនៅ ឆ្នាំ ២០០៥ ម្តងនិងនៅឆ្នាំ ២០១៣ ម្តងទៀត។

    សម្តេចតេជោ បានបង្កើតវប្បធម៌សន្ទនាដើម្បីលុបបំបាត់ ទ្រឹស្តី«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី»ហើយរហូតដល់សម្តេចបានបង្កើតវប្បធម៌សន្ទនារវាងគ្រួសារត្រកូលហ៊ុន និងត្រកូលសម ថែមទៀត។ ប៉ុន្តែចរិតធម្មជាតិជាប់សែស្រឡាយជនក្បត់ជាតិ និងជនចង្រៃជាតិ សម រង្ស៊ី បានបំផ្លាញវប្បធម៌សន្ទនាដ៏ក្មេងខ្ចីដោយប្រើប្រាស់វិធីសាស្ត្រចាប់ដៃជាន់ជើង សម្តេចតេជោ ហ៊ុន សែន ហើយក៏មិនដែលឱ្យតម្លៃចំពោះគុណធម៌របស់សម្តេចតេជោ ហ៊ុន សែន ចំពោះ ខ្លួនឡើយ។ សម រង្ស៊ី បានសុំទោសសម្តេចតេជោ ហ៊ុន សែន ជាច្រើន​លើកនិងទទួលស្គាល់ខ្លួនឯងថាជាមនុស្សល្ងង់ ចោទ​ប្រកាន់សម្តេចតេជោដោយគ្មានភស្តុតាង ប៉ុន្តែជនទុច្ចរិត សម រង្ស៊ី បានលេបពាក្យសម្តីរបស់ខ្លួនដោយគ្មានអៀន​ខ្មាស បំពាននូវសម្តីសារភាពរបស់ខ្លួន និងថែមទាំងប្រមាថ ដោយគ្មានគុណធម៌ចំពោះសម្តេចតេជោ ហ៊ុន សែន។ នេះគឺជាចរិតរបស់ជនគ្មានគុណធម៌ និងតម្លៃខាង សីលធម៌ និងសច្ចៈធម៌ដូចជា សម រង្ស៊ីនេះ។

    ប៉ុន្តែពេលនេះអ្វីដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដោ​យបំពានច្បាប់ ក្បត់គុណធម៌ចំពោះអ្នកដែលធ្លាប់សណ្តោសប្រណីដល់ខ្លួន និងប្រមាថចំពោះបុគ្គលដែលតែងតែអន់ឱននិងអនុគ្រោះ សណ្តោសប្រណីចំពោះជនរួមជាតិខ្លួន។ សម រង្ស៊ី នឹងអាម៉ាសមុខកាន់តែខ្លាំងចំពោះទង្វើខ្វះសីលធម៌និងល្មើសច្បាប់របស់ខ្លួន ហើយសម រង្ស៊ី នឹងចាញ់ក្តីយ៉ាងអាម៉ាស់បំផុតនៅចំពោះមុខតុលាការបារាំក្នុងសំណុំរឿងមរណភាពរបស់នាយឧត្តម​សេនីយ៍ ហុក ឡងឌី ក៏ដោយសារតែសម រង្ស៊ី បានចោទគ្មានមូលដ្ឋានមកលើ សម្តេចតេជោ ហ៊ុន សែន និងមួល បង្កាច់ចំពោះឧត្តមសេនីយ៍ ឌី វិជ្ជា។​ សម រង្ស៊ី ធ្លាប់តែដើរអួតក្អេងក្អាង ចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្តេស ផ្តាសមកលើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ឥឡូវត្រូវតែឆ្លើយនៅចំពោះមុខតុលាការបារាំង។

    សម រង្ស៊ី អាចរត់គេចចេញពីការអនុវត្តច្បាប់នៅកម្ពុជា ប៉ុន្តែមិនអាចរត់គេចពីការអនុវត្តច្បាប់នៅប្រទេសបារាំងបានឡើយ។ នៅពេលនេះ សម រង្ស៊ី ពិតជាទ័លច្រកមែនទែនហើយ ពេលដែលខ្លួនជាប់ជំពាក់ដោយសំណុំ រឿងទាំងនៅចំពោះមុខតុលាការកម្ពុជា និងតុលាការបារាំង ហើយអាជីពនយោបាយ ត្រូវបានបញ្ឈប់ជាមួយ នឹងការបាត់បង់ការគាំទ្រពីជនបរទេសនិងជនជាតិខ្មែរក៏ព្រោះតែការភូតកុហកនិងបោកប្រាស់មិនចេះចប់មិន ចេះហើយរបស់ខ្លួន។ ដោយសារតែ សម រង្ស៊ី មិនបញ្ឈប់ការរំលោភច្បាប់ ឥឡូវនេះដល់ពេលស្នើឱ្យតុលាការបារាំងចាត់ការជនក្បត់ជាតិរូបនេះពីបទបរិហារកេរ្តិ៍ជាសាធារណៈ ហើយសង្ឃឹមថា សម រង្ស៊ី នឹងមិនរត់គេចខ្លួនពីតុលាការបារាំងមកជ្រកកោននៅកម្ពុជាដូចដែលខ្លួនបាន និងកំពុងរត់គេចខ្លួនពីតុលាការកម្ពុជាទៅពួនសម្ងំនៅប្រទេសបារាំងឡើយ។

    ទំនងពេលនេះ សម រង្ស៊ី កំពុងតែភ័យស្លន់ស្លោរចំពោះពាក្យបណ្តឹងពីរផ្សេងគ្នារបស់សម្តេចតេជោ ហ៊ុន សែន និងឧត្តមសេនីយ៍ ឌី វិជ្ជា ដាក់ក្នុងពេលតែមួយប្តឹងចំពោះខ្លួន។ ធ្លាប់តែអួតក្អេងក្អាងប្រមាថអធិបតេយ្យភាពជាតិខ្មែរ វាយប្រហារប្រព័ន្ធតុលាការកម្ពុជាតាមអំពើ ចិត្ត ប៉ុន្តែឥឡូវនេះ ប

    ណ្តឹងបានមកដល់ មាត់ទ្វារចូលផ្ទះសម រង្ស៊ី នៅស្រុកបារាំង។ តើសម រង្ស៊ី នឹងមានលេសអ្វីតវ៉ាទៀត។ រហូតមកទល់នឹង ពេលនេះ មានរយៈពេលជាច្រើនម៉ោងរួចមកហើយ ទណ្ឌិត សម រង្ស៊ី ដែលរងបណ្តឹង ២ ទៀតនៅចំពោះ មុខតុលាការបារាំងមិនទាន់ចេញមកបូរបាច់នោះទេ។ ប៉ុន្តែទំនងជា សម រង្ស៊ី ដឹងថារឿងក្តីលើកនេះពិតជា ធ្វើឱ្យខ្លួននិងក្រុមគ្រួសារអាម៉ាសយ៉ាងខ្លាំង ហើយសម រង្ស៊ី ទំនងនឹងគ្មានក្តីសង្ឃឹមឈ្នះក្តីពីរនេះឡើយ ព្រោះអ្វីដែលសម រង្ស៊ី បានចោទប្រកាន់គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ ចោទតាមតែនឹកឃើញ និងយល់សប្តិដើម្បីមហិច្ឆតានយោ បាយរបស់ខ្លួន។ យើងសង្ឃឹមថា សម រង្ស៊ី នឹងមានភាពក្លាហានគ្រប់គ្រាន់ក្នុងការប្រឈមមុខនឹងតុលាការបា រាំង៕

    ដោយ៖ ចៅចាក់ស្មុក
    រាជធានីភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០១៩

    អត្ថបទទាក់ទង