ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាត្រូវតែអនុវត្តវិធានការណ៍ច្បាប់ចំពោះការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1434
    លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាត្រូវតែអនុវត្តវិធានការណ៍ច្បាប់ចំពោះការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ កម្ពុជាត្រូវតែអនុវត្តវិធានការណ៍ច្បាប់ចំពោះការវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី

    ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជា ជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់លោក សម រង្ស៉ី។ នេះបើតាម លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។

    លោក ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងរឿងវិលត្រឡប់របស់ទណ្ឌិត សម រង្ស៉ី គឺមិនមែនជារឿងរបស់ សម រង្ស៉ី តែម្នាក់ទេ ប៉ុន្តែសម្រាប់យើងគឺត្រូវតែអនុវត្តច្បាប់ ហើយយើងត្រូវតែពង្រឹងស្ថិរ ភាពនយោបាយ និងសេចក្តីសុខប្រជាពលរដ្ឋ មិនឱ្យបដិវត្តពណ៌កើតឡើងជាថ្មី ដូចអ្វីដែលធ្លាប់ជួបនៅឆ្នាំ២០១៣»។

    លោក ឈឹម ផលវរុណ បានបន្តទៀតថា ដើម្បីការពា​រប្រទេសកុំឱ្យធ្លាក់ក្នុងហានិភ័យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវគោលការណ៍អព្យាក្រឹត្យអចិន្រ្តៃយ៍ដែលចែងក្នុងរដ្ឋធម្មនុញ និងគោលការណ៍ឯករាជ្យ ដោយកសាងប្រទេសដោយខ្លួនឯង មិនអាចឱ្យប្រទេសណាមួយទាញកម្ពុជាឱ្យធ្វើតាមខ្លួនបានទេ៕

    អត្ថបទទាក់ទង