ខ្មែរប៉ុស្ដិ៍ Close

    ឯកសារកិច្ចព្រមព្រៀងសំខាន់ចំនួន ២ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងម៉ាឡេស៊ី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1153
    ឯកសារកិច្ចព្រមព្រៀងសំខាន់ចំនួន ២ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងម៉ាឡេស៊ីឯកសារកិច្ចព្រមព្រៀងសំខាន់ចំនួន ២ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងម៉ាឡេស៊ី

    នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និងបានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។

    កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖
    ១- កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

    ២- អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី៕

    អត្ថបទទាក់ទង