ខ្មែរប៉ុស្ដិ៍ Close

    ក្រោយលោក ហ៊ុន សែន បង្ហោះរូបថតជាមួយចៅទី២០ ប្រជាពលរដ្ឋជាច្រើន បានចូល Comment អបអ​រសាទរ និងជូនពរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2498
    ក្រោយលោក ហ៊ុន សែន បង្ហោះរូបថតជាមួយចៅទី២០ ប្រជាពលរដ្ឋជាច្រើន បានចូល Comment អបអ​រសាទរ និងជូនពរក្រោយលោក ហ៊ុន សែន បង្ហោះរូបថតជាមួយចៅទី២០ ប្រជាពលរដ្ឋជាច្រើន បានចូល Comment អបអ​រសាទរ និងជូនពរ

    ប្រជាពលរដ្ឋជាច្រើន បានចូល Comment អបអ​រសាទរនិងជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលលោកបង្ហោះ Facebook រូបថតជាមួយចៅ​ទី២០ និងចៅស្រីម្នាក់ទៀតនៅគេហដ្ឋានរបស់លោក​នៅព្រឹកថ្ងៃ ទី០៥ ខែកញ្ញា ឆ្នាំ២០១៩​​ ដែលគេបានដឹងថាជាកូនរបស់លោក ហ៊ុន ម៉ាណែត។

    តាមរយៈ Facebook លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញសារយ៉ាងដូច្នេះថា «ព្រឹកនេះចៅទី២០ និងបងស្រីគេមកលេងជាមួយជីតា។ បានអង្គុយលើជី តា មិនចង់ចុះប្រហែលចង់បានទូរស័ព្ទមិនដឹងព្រោះនិ យាយគ្នាស្តាប់អត់បាន»។

    នៅក្នុងទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន មានប្រជាពលរដ្ឋជាច្រើនចូល Comment អបអរសាទរនិងជូនពរលោកដូចជា៖ “សូមបួងសួងដល់ទេវតា. .ថែរក្សាការពារសម្តេច. .ឈ្នះមាសត្រូវ. …។
    ជូនពរ​សម្ដេច​តេ​ជោ​ មាន​សុខភាព​ល្អ​មាំមួន​ដើម្បី​ដឹក​នាំ​ប្រទេស​ជាតិ​តទៅ​មុខ​ទៀត​ កម្ពុជា​ឈាន​ទៅ​រក​ចំណុចកំពូល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ និង​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត”៕

    អត្ថបទទាក់ទង