ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃស្អែកនេះ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1368
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃស្អែកនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃស្អែកនេះ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួននៅទីស្តីការនាយករដ្ឋមន្រ្តី។ នេះបើយោងតាមការបង្ហោះផ្សាយលើហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩។

    ក្នុងកិច្ចប្រជុំនេះ នឹងលើកយករបៀបវារៈចំនួន ២ ដូចខាងក្រោម៖

    ១) ការធានារបស់រាជរដ្ឋាភិបាល សម្រាប់គម្រោងទិញ ថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។

    ២) បញ្ហាផ្សេងៗ តាមសំណើសុំការយល់ព្រម ពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តយល់ព្រម ពីស្ថាប័ននីតិប្បញ្ញត្តិលើ កិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងកិច្ចព្រមព្រៀង ស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាព ថាមពលព្រះអាទិត្យអន្តរជាតិ៕

    អត្ថបទទាក់ទង