ខ្មែរប៉ុស្ដិ៍ Close

បកស្បែកមុខជនសមគំនិតបំផ្លាញជាតិខ្មែរ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 1121
បកស្បែកមុខជនសមគំនិតបំផ្លាញជាតិខ្មែរបកស្បែកមុខជនសមគំនិតបំផ្លាញជាតិខ្មែរ

អ្នកមិនមែនជាតំណាងជនជាតិខ្មែរទេ ប៉ុន្តែគ្រាន់តែជាតួសម្តែងដែលចៅហ្វាយនាយបរទេសរបស់អ្នករៀបចំ ឡើងដើម្បីឱ្យសម្តែងសាច់រឿងមួលបង្កាច់កម្ពុជា និងទាញចូលក្នុងឧបាយកលនៃផលប្រយោជន៍នយោបាយ។ សូមបងមើលមុខឱ្យច្បាស់អ្នកដែលថាតំណាងខ្មែរ! សាក្សីទាំង ៦ រូប ក្នុងសវនាការក្របខ័ណ្ឌសភាអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។ (ពីស្តាំទៅឆ្វេង) លោក ចន ស៊ិហ្វថុន (John Sifton) នាយកតស៊ូមតិប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ, អ្នកស្រី អូលីវៀ អ៊ីណូស (Olivia Enos) ដែលជាអ្នកវិភាគជាន់ខ្ពស់ផ្នែកគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ី របស់អង្គការ the Heritage Foundation, អ្នកស្រី ចេស៊ីកា ឆែមផេន (Jessica Champagne) នាយិការងរបស់សមាគមសិទ្ធិកម្មករ Worker Rights Consortium, លោក ដានីញ៉ែល មិចឈែល (Daniel K. Mitchell) ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន GreenWolf International, លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយ (CCIM) និង លោក មឿន តុលា នាយកប្រតិបត្តិអង្គការសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ឬហៅកាត់ថា សង់ត្រាល់ Central)។

តាមពិតពួកគេគឺជាជនសមគំនិតបំផ្លាញជាតិខ្មែរជាមួយក្រុមជនក្បត់ជាតិដឹកនាំដោយ សម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង។ ពួកគេជាជនបរទេសដែលដើរតួនាទីជាទីភ្នាក់ងារសម្ងាត់បម្រើនយោបាយដ៏ពិសពុលនៃបដិវត្តន៍ពណ៌។ នេះពិតជា ឆាកលខោនដ៏គួរឱ្យអស់សំណើចបំផុត! ឈប់បានឈប់ទៅ ក្រុមបំផ្លាញជាតិ ក្រុមលក់ក្បាលឱ្យបរទេស។ អ្នកគ្មានភាពស្របច្បាប់និយាយក្នុងនាមពលរដ្ឋខ្មែរឡើយ។ ពួកអ្នកពិតជាសប្បាយចិត្តដែលបានបំផ្លាញខ្មែរ និងជាមួលបង្កាច់ខ្មែរ ហើយអនុវត្តផែនការបដិវត្តន៍ពណ៌។ សូមបញ្ឈប់ការប្រើល្បិចដ៏ស្មោគគ្រោកទៀតទៅ

អត្ថបទទាក់ទង