ខ្មែរប៉ុស្ដិ៍ Close

    រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តនៅតំបន់ទេសចរណ៍និងរមណីយដ្ឋានទាំង១២ក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន១០០.៣១១នាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1690
    រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តនៅតំបន់ទេសចរណ៍និងរមណីយដ្ឋានទាំង១២ក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន១០០.៣១១នាក់រយៈពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកំសាន្តនៅតំបន់ទេសចរណ៍និងរមណីយដ្ឋានទាំង១២ក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួន១០០.៣១១នាក់

    លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៩ ថាកំណើនភ្ញៀវទេសចរណ៍គ្រប់ពិធីបុណ្យនិងថ្ងៃសំរាកចុងសប្តាហ៍គឺដោយសារតែប្រទេសយើងមានសុខសន្តិភាពពេញលេញផ្តល់ឱកាសក្នុងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រក្រោមការដឹកនាំប្រកបដោយដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់លោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

    ដោយឡែកខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានរៀបចំការអភិវឌ្ឍក្នុងខេត្តកំពង់ឆ្នាំងទទួលបានសមិទ្ធផលថ្មីៗជាច្រើនជាពិសេសលោកបានជំរុញអោយមន្ទីរជាជំនាញសហការជាមួយអាជ្ញាធរដែនដីរៀបចំតំបន់ទេសចរណ៍និងរមណីយដ្ឋានទេសចរណ៍អោយមានសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព មិនតម្លើងថ្លៃទំនិញ សេវាឆាប់រហ័យនិងធានាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍បានល្អ។

    គួរបញ្ជាក់ថា តំបន់ទេសចរណ៍​ និងរមណីយដ្ឋានទេសចរក្នុងខេត្តកំពង់ឆ្នាំងមានចំនួន១២កន្លែងក្នុងនោះមាន៖ខ្សាច់សស្រុកបរិបូណ៌ អាងហែលទឹកកំសាន្តនាងពួន ទីលានប៉ាល់ទាត់មុខសាលាខេត្ត សួនដើមពោធិ៍ រមណីយដ្ឋានទឹកធ្លាក់អន្លុងស្វាយ ទំនប់២០ឧសភា ទំនប់ទ្វារទឹកគង្គារ សួនមាត់ទន្លេផ្សារក្រោម,ទឹក់ធ្លាក់ស្រែអំពិល,ទឹកធ្លាក់ថ្មក្រាល,វត្តត្រឡែងកែង​ និងភ្នំព្រះធាតុ៕

    អត្ថបទទាក់ទង