ខ្មែរប៉ុស្ដិ៍ Close

    សញ្ញាទាំង៨ដែលបង្ហាញថា រាងកាយរបស់អ្នកត្រូវការវីតាមីនបន្ថែម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨ កីឡា - សុខភាព 3235
    សញ្ញាទាំង៨ដែលបង្ហាញថា រាងកាយរបស់អ្នកត្រូវការវីតាមីនបន្ថែមសញ្ញាទាំង៨ដែលបង្ហាញថា រាងកាយរបស់អ្នកត្រូវការវីតាមីនបន្ថែម

    ជាទូទៅមនុស្សរាល់គ្នាតែងតែប្រឈមមុខនឹងការកង្វះវីតាមីន បើទោះបីជាមានវិធីសាស្រ្តជាច្រើនដើម្បីជួយលើបញ្ហានេះក៏ដោយ។ ក្រោយពេលអានអត្ថបទនេះ អ្នកនឹងយល់ដឹងពីមូលហេតុ និងការយកឈ្នះទៅលើកង្វះវីតាមីនទាំងនោះ។
    ជាដំបូងអ្នកត្រូវនៅឲ្យចំពីមុខកញ្ចក់ហើយសម្លឹងមើលទៅរូបអ្នកក្នុងកញ្ចក់នោះ

    1. ការជ្រុះសក់
    មូលហេតុ: កង្វះបៃអូទីន (B7) ដែលបណ្តាលមកពីការញាំស៊ុតពណ៌សច្រើនពេក ព្រោះក្នុងស៊ុតពណ៌សមានសារធាតុម្យ៉ាងឈ្មោះអេវីឌីន(avidin) ដែលសារធាតុនេះជាអ្នកបង្អាក់ការផលិតបៃអូទីននៅក្នុងរាងកាយរបស់អ្នក។
    ដំណោះស្រាយ: បរិភោគតាមការគួរនូវគ្រាប់ធញ្ញជាតិអាល់ម៉ុង សណ្តែកសៀង ប៉េងប៉ោះ និងចេកអំបូង។

    2. រមួលក្រពើ
    មូលហេតុ: បើកើតមានរមួលក្រពើញឹកញាប់មានន័យថាអ្នកខ្វះកាល់ស្យូម ម៉ាញ៉េស្យូម និងប៉ូតាស្យូម។ ហើយវាបណ្តាលមកពីការធ្វើចលនាច្រើន ដែលធ្វើឲ្យអ្នកបែកញើសបញេ្ចញជាតិរ៉ែពីរាងកាយរបស់អ្នក។
    ដំណោះស្រាយ: បរិភោគគ្រាប់ធញ្ញជាតិ ល្ពៅ ចេកអំបូង និងផ្លែប៉ោមឲ្យបានច្រើន។

    3. មានស្នាមអុចលើផ្ទៃមុខ
    មូលហេតុ: កង្វះបៃអូទីន (B7) ពីព្រោះរាងកាយយើងផ្ទុកនូវជាតិខ្លាញ់ច្រើនពេកដែលតម្រូវឲ្យមានវីតាមីនប្រភេទក្រុមB ដើម្បីជួយរំលាយ។
    ដំណោះស្រាយ: បញ្ឍប់ការប្រើប្រាស់សារធាតុជំនួយដែលអ្នកទិញពីឱសថស្ថាន ហើយជំនួសវិញដោយការបរិភោគអាហារឲ្យបានត្រឹមត្រូវដូចជាការបរិភោគប៉េងប៉ោះ ឈីស ស៊ុតដែលចម្អិន ផ្សិត និងផ្កាស្ពៃ។

    4. ស្ពឹកដៃជើង
    មូលហេតុ: បរិភោគអាហារដែលខ្វះជីវជាតិ និងវីតាមីន B6 B12 និងB9 ដែលវីតាមីនទាំងនេះជាអ្នកផលិតកោសិកាឈាមក្រហមសម្រាប់បញ្ជូនអុកស៊ីសែនទៅកាន់កោសិកាទាំងឡាយ។
    ដំណោះស្រាយ: បរិភោគសណ្តែកសៀង ក្រូចឆ្មា គ្រឿងសមុទ្រ និងសម្បុកត្រចៀកកាំ។

    5. ស្នាមកន្ទួលលើដៃ និងត្រកៀក
    មូលហេតុ:ស្នាមកន្ទួលទាំងនោះបណ្តាលមកពីកង្វះវីតាមីនA វីតាមីនD និងអាស៊ីតខ្លាញ់។
    ដំណោះស្រាយ: ព្យាយាមកាត់បន្ថយការប្រើប្រាស់ខ្លាញ់ ហើយគួរតែបរិភោគត្រីសាម៉ុង និងគ្រាប់ធញ្ញជាតិ ព្រមទាំបរិភោគបន្លែដែលសម្បូរវីតាមីនA ដូចជាការ៉ុត និងម្ទេសផ្លោក។

    6. ភ្នែកឡើងពណ៌លឿង
    មូលហេតុ: កង្វះវីតាមីនB12។
    ដំណោះស្រាយ: បរិភោគអាហារដែលសម្បូរវីតាមីនB12 ដូចជាថ្លើមគោ ថ្លើមមាន់ ទឹកដោះគោ ត្រីសាម៉ុង ត្រីធូណា សាច់ចៀម។

    7. ធ្មេញឡើងពណ៌
    មូលហេតុ: កង្វះវីតាមីនD ដែលតាមការស្រាវជ្រាវបានបង្ហាញថាវាប៉ះពាល់ដល់សុខភាពមាត់ធ្មេញ។
    ដំណោះស្រាយ: បរិភោគអាហារដែលសម្បូរជាតិកាល់ស្យូម ផូស្វ័រ និងវីតាមីនD ដែលវីតាមីនទាំងអស់នេះវាជួយដល់សុខភាពមាត់ធ្មេញរបស់យើង។ បន្ថែមពីនេះ ការបរិភោគប៉េងប៉ោះ សណ្តែក ត្រី ក្រូចឆ្មា ទំពាំងបាយជូរ និងអង្ករ​សំរូបក៏អាចជួយដល់សុខភាពមាត់ធ្មេញផងដែរ។

    8. រលាកគែមនៃបបូរមាត់
    មូលហេតុ: ការរលាកគែមនៃបបូរមាត់នេះគឺជាសញ្ញាដែលបញ្ជាក់ថាអ្នកខ្វះវីតាមីនB3 B2 និងB12  ដែលសម្បូរទៅដោយជាតិដែក និងស័ង្កសី។
    ដំណោះស្រាយ: បរិភោគសម្បុកត្រចៀកកាំ ត្រីសាម៉ុង ស៊ុត សណ្តែក និងគ្រាប់ធញ្ញជាតិ ព្រមទាំងបរិភោគបន្លែឲ្យបានច្រើនផងដែរ នោះវានឹងអាចកំចាត់នូវការ​ឆ្លង​មេរោគ និងបង្កើនប្រសិទ្ធភាពក្នុងការរំលាយអាហារ និងផ្តល់យ៉ាងច្រើននូវសារធាតុដែក។

    វាពិតជាសំខាន់សម្រាប់យើងរាល់គ្នាដែលត្រូវដឹងពីសញ្ញាទាំងនេះ ហើយអាចត្រៀមខ្លួនក្នុងការទប់ស្កាត់ពីកង្វះខាតវីតាមីនទាំងនោះ​ដោយផ្សាភ្ជាប់ជាមួយនឹងការទទូួលទានអាហារដែលផ្តល់នូវជីវជាតិទៅតាមតម្រូវការ និងមិនប៉ះពាល់ដល់សុខភាព។

    អត្ថបទទាក់ទង