ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំដល់អភិបាលខេត្ត​​ទាំងអស់​ ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់​លើវិស័យអប់រំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 882
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំដល់អភិបាលខេត្ត​​ទាំងអស់​ ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់​លើវិស័យអប់រំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ណែនាំដល់អភិបាលខេត្ត​​ទាំងអស់​ ត្រូវបន្តខិតខំយកចិត្តទុកដាក់ឲ្យបានខ្ពស់​លើវិស័យអប់រំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានី ខេត្តទាំងអស់ ត្រូវធ្វើការផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំដោយមិនត្រូវទំលាក់បន្ទុកភារភិច្ច​នេះឱ្យទៅតែមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត​ ទាំងអស់នោះឡើយ។ លោក​ បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វិស័យអប់រំគឺជាវិស័យអាទិភាពបំផុតពោលគឺទាក់ទងនឹងការបណ្តុះបណ្តាលធនធានមនុស្សដែលរាជរដ្ឋាភិបាលបាន​ និងកំពុងយកចិត្តទុកដាក់បំផុត។ លោក បានប្រសាសន៍ណែនាំបន្ថែម​ ដល់អភិបាលខេត្តឱ្យបន្តខិតខំយកចិត្តទុកដាក់ខ្ពស់នៅពេលវិភាជន៍ថវិកាត្រូវផ្តោតឱ្យចំទៅលើការអប់រំ និងសុខាភិបាលជាចម្បងដោយផ្ទាល់​តែម្តង៕

អត្ថបទទាក់ទង