ខ្មែរប៉ុស្ដិ៍ Close

ការកំណត់យកថ្ងៃ ៩ វិច្ឆិកា ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល​ គឺជារឿងឆោតល្ងង់​ ពីព្រោះថ្ងៃ​ ៩ វិច្ឆិកា​ ជាថ្ងៃបុណ្យឯករាជ្យជាតិ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1376
ការកំណត់យកថ្ងៃ ៩ វិច្ឆិកា ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល​ គឺជារឿងឆោតល្ងង់​ ពីព្រោះថ្ងៃ​ ៩ វិច្ឆិកា​ ជាថ្ងៃបុណ្យឯករាជ្យជាតិការកំណត់យកថ្ងៃ ៩ វិច្ឆិកា ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល​ គឺជារឿងឆោតល្ងង់​ ពីព្រោះថ្ងៃ​ ៩ វិច្ឆិកា​ ជាថ្ងៃបុណ្យឯករាជ្យជាតិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា អតីតមេបក្សប្រឆាំង​ពីមុន​ តែឥទ្បូវក្លាយខ្លួនទៅជាមេចលនាឧទ្ទាមក្រៅច្បាប់ហើយ​ គឺបានឆ្លងផុតបន្ទាត់ក្រហមដែលច្បាប់បានកំណត់ទោស​ មេឧទ្ទាមបានស្រែកផ្តេសផ្តាស​ ដើររកប្រមូលថវិកាដោយភូតកុហក យកលុយមកទ្រទ្រង់ចិញ្ចឹមកងទ័ពដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់​ដែលកំណត់យកនៅថ្ងៃធ្វើរដ្ឋប្រហារនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី​ ថ្លែងបន្តថា​ អ្នកមានលុយឆោតចេះតែ​ជឿពាក្យភូតភរ​កុហក ​បោកប្រាស់​នៅបន្តផ្តល់លុយរបស់ខ្លួន​ អោយចូលទៅក្នុងប្រាក់ហោប៉ៅរបស់មេឧទ្ទាម​ នោះទៀតទៅ​។ លោក​ ថ្លែងផ្ផ្តាំទៅមេឧទ្ទាមចូលមកកម្ពុជា ឱ្យលឿន​ បើអាចធ្វើទៅបាន​ គឺចាប់ខ្លួនរូបលោក តែម្តងទៅ​ កុំនិយាយដល់សកម្មភាពចាប់ទន្លាក់ព្រះមហាក្សត្រខ្មែរ​ ប្តូររបបរាជានិយម​ចោល។ លោកនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ឆ្នាំ២០១៩ ទូទាំងប្រទេស ៤៤៣នាក់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់បន្ថែមថា មេឧទ្ទាមរើសយកថ្ងៃទី៩ វិច្ឆិកា ជាថ្ងៃធ្វើរដ្ឋប្រហារនោះ​ គឺជាការអំពើដ៏ឆោតល្ងង់ខ្លាំងណាស់ដោយសារថ្ងៃនោះគឺជាថ្ងៃបុណ្យឯករាជ្យជាតិផង ហើយក៏ជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទផងដែរ។ លោកនាយករដ្ឋមន្ត្រី​ បានបន្តថា ក្រុមប្រឆាំងអះអាងថា តាមការស្ទង់មតិមានកងកម្លាំងប្រដាប់អាវុធ ៦៥%ដែលគាំទ្រពួកគេ ដែលនេះជាមូលហេតុដែលលោកនាយករដ្ឋមន្រ្តីទទូចឱ្យចូលមកចាប់លោកឱ្យលឿនមុនថ្ងៃកំណត់នោះផងដែរ។​ បើតាមភាពជាក់ស្តែង​ដែលជាការគាំទ្រ​របស់បងប្អូនសាធារណមតិនៅលើបណ្តាញសង្គម​​ បានកំពុងរងចាំថ្ងៃជួបជុំគ្រួសារ​ សាច់ញាតិ​ សប្បាយរីករាយ​ ក្នុងការពិសារអំបុកការពារជាតិ​ សាសនា​ ព្រះមហាក្សត្រ​​ នៅថ្ងៃ​៩វិច្ឆិកា ទាំងអស់គ្នា។

អត្ថបទទាក់ទង