ខ្មែរប៉ុស្ដិ៍ Close

    ស្ដ្រីម្នាក់ទៀត ត្រូវបានតុលាការខេត្តក្រចេះ ចោទប្រកាន់ ពីបទ «រួមគំនិតក្បត់» ក្រោយបង្ហោះសារចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2043

    ស្ដ្រីម្នាក់ទៀតឈ្មោះ ទ្រី ស៊ាងអ៉ី នៅល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ត្រូវបាន អយ្យការអមសាលាដំបូងខេត្តក្រចេះ បានសម្រេចចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

    បុគ្គល ទ្រី ស៊ាងអ៉ី ត្រូវបានចោទប្រកាន់ ដោយសារបានធ្វើសកម្មភាពបង្ហោះក្នុង Facebook របស់ខ្លួនឈ្មោះ “ស៊ាងអ៉ី ត្បូងឃ្មុំ ស្រលាញ់” ក្នុងការចូលរួមផែនការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមឧបាយកលជា «ផែនការនៃការវិលត្រឡប់មកកម្ពុជាវិញ របស់ឧក្រិដ្ឋជន សម រង្ស៉ី» ដោយអនុវត្តតាមការអំពាវនាវរបស់ ឧក្រិដ្ឋជន សម រង្ស៉ី និងគូកន។

    អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តក្រចេះ បានបញ្ជាក់ទៀតថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមអនុវត្តផែនការប៉ុនប៉ង ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល នឹងត្រូវប្រឈមនឹងការចោទប្រកាន់បញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់ពីបទ «រួមគំនិតក្បត់»។

    បទល្មើសនេះ អាចមានទោសពី ១៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ លើកលែងតែអ្នកពាក់ព័ន្ធទាំងចូលមកសារភាពទាន់ពេលវេលា
    ដែលអាចនឹងត្រូវលើកលែងឲ្យរួចពីទោសតាមប្បញ្ញត្តិពិសេស នៃមាត្រា៤៥៤ នៃក្រមព្រហ្មទណ្ឌ៕

    អត្ថបទទាក់ទង