ខ្មែរប៉ុស្ដិ៍ Close

    អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមភ្ញាក់រលឹកចូលខ្លួនសារភាព

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1089
    អភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមភ្ញាក់រលឹកចូលខ្លួនសារភាពអភិបាលខេត្តត្បូងឃ្មុំ អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួនជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមភ្ញាក់រលឹកចូលខ្លួនសារភាព

    លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលជ្រុលផុងខ្លួន ជឿតាមការញុះញង់ អូសទាញពីសំណាក់ជនក្បត់ជាតិ សម រង្ស៊ី សូមភ្ញាក់រលឹកចូលខ្លួនសារភាពឥលូវនេះ លោកធានាមិនឲ្យមានទោសពៃអ្វីនោះឡើយ។

    ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី អញ្ជើញជាអធិបតីភាព ប្រារព្ធទិវារមនុស្សចាស់កម្ពុជា និងទិវារមនុស្សចាស់អន្តរជាតិលើកទី២១ ឆ្នាំ២០១៩ ក្រោមប្រធានបទ «គាំទ្រសុខុមាលភាព មនុស្សចាស់ គឺជាកត្តាដ៍សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំពារ សុខុមាលភាពមនុស្សគ្រប់វ័យ ក្នុងសង្គមជាតិ នៅកម្ពុជា» ដែលធ្វើឡើងនៅបរិវេណ វត្តព្រៃនគរក្នុង ស្ថិតក្នុងស្រុកពញាក្រែក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។

    លោក ជាម ច័ន្ទសោភ័ណ ថ្លែងសង្កត់ធ្ងន់ថា បុគ្គលទាំងអស់ដែលធ្វើខុសច្បាប់ បើនៅតែមិនភ្ញាក់រលឹក បន្តចូលរួមធ្វើសកម្មភាពនានា ជាមួយជនក្បត់ជាតិ សម រង្ស៊ី ដែលចង់ឲ្យកម្ពុជាចលាចល ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មីទៀតនោះ ច្បាស់ណាស់នឹងជាប់គុកជាក់ជាមិនខាន ដោយប្រជាពលរដ្ឋចូលរួមខុបខិត នឹងមានទោសជាប់គុក ពី៥ទៅ១០ឆ្នាំ ដោយឡែកមន្ត្រីរាជការវិញ គឺជាប់គុកពី១០ឆ្នាំ ទៅ២០ឆ្នាំ ដោយគ្មានការលើកលែងនោះឡើយ។

    លោក អភិបាលខេត្ត បានបញ្ជាក់ថា បើលោក សម រង្ស៊ី ហ៊ានចូលមកកម្ពុជានោះ លោក និងប្រជាពលរដ្ឋ លោកតា លោកយាយ ទូទាំងខេត្ត គឺបើកទ្វារគុកត្រពាំងផ្លុង រង់ចាំស្វាគមន៍ ដាក់ជនក្បត់ជាតិរូបនេះ ជាក់ជាមិនខាននោះឡើយ។

    លោកអភិបាលខេត្ត បានថ្លែងគូសបញ្ជាក់ថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានដឹកនាំប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ធ្វើឲ្យមានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ជាពិសេស លោកតា លោកយាយ លោកបានយកចិត្តទុកដាក់ខ្ពស់ ដែលជាចាស់ព្រឹទ្ធាចារ្យ ជាក់ស្តែងនិវត្តន៍ជន ទទួលបានបៀរវត្តន៍ ដ៍សមរម្យ និងការពិនិត្យ ព្យាបាលតាមមន្ទីរពេទ្យ ដោយឥតគិតថ្លៃផងដែរ។

    ដូច្នេះត្រូវបន្តថែរក្សា សុខសន្តិភាពនេះ ឲ្យបានគង់វង្សយូរអង្វែង ដើម្បីភាពរីកចម្រើនក្នុងគ្រួសារ និងការអភិវឌ្ឍប្រទេសជាតិរបស់យើងបន្តទៅទៀត។

    លោកអភិបាលខេត្ត ក៏បន្តអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋទាំងអស់សូមបញ្ឈប់ កុំជឿតាមការញុះញង់ ឬការបំផុសបំផុលអូសទាញណាមួយ ជាសកម្មភាពបំពានលើច្បាប់ ដែលប៉ះពាល់ដល់សុខសន្តិភាព របស់កម្ពុជាទាំងមូល។

    ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៏ដូចជាទូទាំងប្រទេស បន្តរួមដំណើរជាមួយ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ឆ្ពោះទៅកាន់ត្រើយការអភិវឌ្ឍ និងត្រៀមពិសាររួមគ្នា អំបុកសាមគ្គីនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ដែលជាការពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ។

    ក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងអភិបាលរងខេត្ត បានធ្វើការចែកជូនសារ៉ុង អង្ករវីតាមីន ព្រមទាំងថវិការផ្ទាល់ខ្លួន ដល់លោកតា លោកយាយ ដែលចូលរួមប្រមាណ៤៥០នាក់ និងផ្តល់រទេះរុញថ្មី ១គ្រឿងភ្លាមៗ ដល់ស្ត្រីពិការមួយរូបដោយស្នាមញញឹម និងស្និទ្ធស្នាលបំផុត ៕

    អត្ថបទទាក់ទង