ខ្មែរប៉ុស្ដិ៍ Close

    ពិធីប្រណាំងកង់ ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជន​ទីក្រុងហូជីមិញ (VOH) លើកទី២២

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1068
    ពិធីប្រណាំងកង់ ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជន​ទីក្រុងហូជីមិញ (VOH) លើកទី២២ពិធីប្រណាំងកង់ ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជន​ទីក្រុងហូជីមិញ (VOH) លើកទី២២

    នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩នេះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីចូលរួមស្វាគមន៍ក្នុងពិធីប្រណាំងកង់ណាមគីខើយងៀ ដណ្ដើមពានរង្វាន់ស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ(VOH) លើកទី២២ ដែលឆ្លងកាត់បីប្រទេស វៀតណាម កម្ពុជានឹងឡាវ ហើយឆ្លងកាត់ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ។

    មានការចូលរួមពីលោក ឡេ កុងដុង នាយកស្ថានីយ៍វិទ្យុសម្លេងប្រជាជនទីក្រុងហូជីមិញ និងសហការី លោកឧត្ដមសេនីយ៍ត្រីស្នងការរង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុងស្វាយរៀង លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កីឡាករចូលរួមមកពីប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាម និងក្រុមការងារបច្ចេកទេស សរុបចំនួន ២៥០នាក់ ។

    នៅក្នុងកម្មវិធីនេះឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថា៖
    ១.កម្មវិធីប្រណាំងកង់នេះ ពិតជាបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ជាពិសេសរវាងកម្ពុជា វៀតណាម ឡាវ និងថៃ
    ២.រឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន នឹងបន្តថែរក្សានូវប្រពៃណីទំនាក់ទំនងដ៏ល្អ ហើយធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ
    ៣.លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែប្រសើរឡើង ស្របតាមពាក្យស្លោក “កីឡានាំមកនូវ សុខភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ”។

     

     

    អត្ថបទទាក់ទង