ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 1312
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ រយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មក ក្នុងរយៈពេល៤០ឆ្នាំមកនេះ កម្ពុជាចេញផុតពីស្ថានភាពលំបាកនៃវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ប្រទេសជាតិយើង។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយចំនួន ៤,០៣៨នាក់ ដែលប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំលឹកថា ស្ថានភាពអប់រំរបស់កម្ពុជាពីមុនផ្តើមចេញពីអ្នកចេះច្រើនបង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកមិនទាន់ចេះ ប៉ុន្តែពេលនេះស្ថានភាពពិតជាមានភាពល្អប្រសើរច្រើនណាស់ ជាពិសេសមានការចូលរួមចំណែកពីវិស័យឯកជនផងដែរ៕

    អត្ថបទទាក់ទង